សុខភាពៈ អ្នកកើតជំងឺស្លាប់មួយចំហៀងខ្លួន រងផលប៉ះពាល់ដូចជា ដើរជើងកម្រើកមិនរួច ត្រចៀកទទួលសម្លេងមិនសូវច្បាស់ វៀចមាត់វៀចក គេងបិតភ្នែកមិនជិត ខួរក្បាលរងការភ្លេចភ្លាំងច្រើន និងឧស្សាហ៍ឈឺក្បាល។
វិធីសាស្រ្តព្យាបាលជំងឺខ្សោយ(ស្លាប់)មួយចំហៀងខ្លួន
សុខភាពៈ ជម្ងឺខ្សោយ(ស្លាប់)មួយចំហៀងខ្លួន អាចព្យាបាលបាន ដោយវិធីសាស្រ្ត ២ យ៉ាងគឺៈ
ទី១- ទទួលយកការព្យាបាល នឹងទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
ទី២- ទទួលយកការព្យាបាលដោយចលនា គឺជួយសម្រួលឱ្យភ្ញោចចលនាប្រសាទ ដែលខ្សោយមានភាពប្រសើរឡើងវិញ។
ការព្យាបាលដោយឱសថ បូករួមទាំងការព្យាបាលដោយចលនា គឺផ្ដល់ភាពល្អប្រសើរឡើងដល់អ្នកជំងឺខ្សោយមួយចំហៀងខ្លួន រហូតអាចជាសះស្បើយផងដែរ ប្រសិនបើអនុវត្តតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ និងបន្ថែមការព្យាបាលដោយចលនាអមជាមួយផងដែរ។
សូមបញ្ជាក់ថាៈ ក្នុងករណីដែលការព្យាបាលដោយចលនា ពុំបានត្រឹមត្រូវ គឺសភាពនៃជំងឺកាន់តែធ្ងន់ធ្ងរ បណ្ដាលឱ្យកន្ទ្រាក់ញ័រសាច់ដុំហើយអាចធ្វើឲ្យអន្ទាក់ញាប់ទៅជាខ្វេដៃ ខ្វេជើង និងក្រង៉េងក្រង៉ង់។ តែទោះជាយ៉ាងណា គ្រូពេទដែលព្យាបាលដោយចលនា អាចមានវីធីសាស្រ្តដោយការរុំដុំផ្លាតដើម្បីប្រឆាំងនឹងកម្លាំងដែលសាច់ដុំទាញមកវិញ។ ហើយការព្យាបាលនេះត្រូវប្រើរយៈពេលពី ១ ខែ រហូតដល់ ៣ ខែ ទើបអាចជាសះស្បើយ។ ហេតុនេះ ការជ្រើសរើសសេវាព្យាបាលដោយចលនា គឺគួរតែរកទីតាំងសេវាណា ដែលមានជំនាញច្បាស់លាស់លើជំនាញនេះ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់