(+855) 11 909 020 / 69 909 011

ផលប៉ះពាល់ ទប់ស្កាត់ និងព្យាបាលជម្ងឺស្លាប់មួយចំហៀងខ្លួន

សុខភាពៈ អ្នកកើតជំងឺស្លាប់មួយចំហៀងខ្លួន រងផលប៉ះពាល់ដូចជា ដើរជើងកម្រើកមិនរួច ត្រចៀកទទួលសម្លេងមិនសូវច្បាស់ វៀចមាត់វៀចក គេងបិតភ្នែកមិនជិត ខួរក្បាលរងការភ្លេចភ្លាំងច្រើន និងឧស្សាហ៍ឈឺក្បាល។  

 

វិធីសាស្រ្តព្យាបាលជំងឺខ្សោយ(ស្លាប់)មួយចំហៀងខ្លួន 

 

សុខភាពៈ ជម្ងឺខ្សោយ(ស្លាប់)មួយចំហៀងខ្លួន អាចព្យាបាលបាន ដោយវិធីសាស្រ្ត ២ យ៉ាងគឺៈ

 

ទី១- ទទួលយកការព្យាបាល នឹងទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

ទី២- ទទួលយកការព្យាបាលដោយចលនា គឺជួយសម្រួលឱ្យភ្ញោចចលនា​ប្រសាទ​ ដែលខ្សោយ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ 

 

ការ​ព្យា​បាល​ដោយ​ឱសថ បូករួមទាំងការព្យាបាលដោយចលនា គឺផ្ដល់ភាពល្អប្រសើរឡើងដល់អ្នកជំងឺខ្សោយមួយចំហៀងខ្លួន រហូតអាចជាសះស្បើយផងដែរ ប្រសិនបើអនុវត្តតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ និងបន្ថែមការព្យាបាលដោយចលនាអមជាមួយផងដែរ។ 

 

សូមបញ្ជាក់ថាៈ ក្នុងករណីដែលការព្យាបាលដោយចលនា ពុំបានត្រឹមត្រូវ គឺសភាពនៃជំងឺកាន់តែធ្ងន់ធ្ងរ បណ្ដាលឱ្យកន្ទ្រាក់​ញ័រ​សាច់​ដុំ​ហើយ​អាច​ធ្វើ​ឲ្យ​អន្ទាក់​ញាប់​ទៅ​ជា​ខ្វេ​ដៃ  ខ្វេ​ជើង  និងក្រ​ង៉េងក្រ​ង៉ង់។ តែទោះជាយ៉ាងណា គ្រូពេទដែលព្យាបាលដោយចលនា អាច​មាន​វីធី​សា​ស្រ្ត​ដោយ​ការ​រុំដុំ​ផ្លាត​ដើម្បី​ប្រ​ឆាំង​នឹង​កម្លាំង​ដែល​សាច់​ដុំទាញ​មក​វិញ។  ហើយ​ការ​ព្យា​បាល​នេះ​ត្រូវ​ប្រើ​រយៈ​ពេល​ពី ១ ​ខែ ​រហូត​ដល់​ ៣ ខែ ​ទើប​អាច​ជា​សះស្បើយ។ ហេតុនេះ ការជ្រើសរើសសេវាព្យាបាលដោយចលនា គឺគួរតែរកទីតាំងសេវាណា ដែលមានជំនាញច្បាស់លាស់លើជំនាញនេះ៕  

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង​សម្រស់