(+855) 11 909 020 / 69 909 011

ចំណេះដឹងខ្លះៗ ទាក់ទងនឹងថ្ងៃពិសេស (រដូវ) របស់ស្រ្តី

សុខភាពៈ ជាធម្មតា ស្រ្តីដែលឈានចូលដល់វ័យជំទង់ ច្បាស់ជាមានរដូវ។ រដូវដំបូងៗរបស់ស្រ្តី អាចនឹងមានភាពមិនទៀងទាត់។ ចំណែកឯស្រ្តីដែលឈានចូលដល់វ័យអស់រដូវវិញ ក៏មករដូវមិនទៀងទាត់ដែរ។ 

 

កាលពីជំនាន់បុរាណ ស្រ្តីមានរដូវក្នុងវ័យចាប់ពី ១៥ ​ទៅ ​២០​ឆ្នាំ តែមកទល់នឹងបច្ចុប្បន្ននេះ ស្រ្តីមានរដូវក្នុងវ័យចាប់ពីអាយុ​​ ១២​ ឆ្នាំ​ឡើង​ទៅ ដោយសារការវិវត្តនៃកត្តាសង្គម និងការយល់ដឹងរបស់ស្រ្តី។ ក្នុងករណីដែលឈានចូលវ័យ ១៥ ទៅ ១៦ ឆ្នាំហើយ នៅតែមិនទាន់មានរដូវទៀត គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ស្រ្តីដែលឆាប់មករដូវ ក៏ឆាប់អស់រដូវវិញដែរ។ ក្នុងអំឡុងពេលមករដូវ ស្រ្តីខ្លះអាចមករដូវរលូន ចំណែកឯស្រ្តីខ្លះទៀត អាចនឹងមានការឈឺចាប់ ឬមិនស្រួលក្នុងខ្លួន៕ 

 

- កែសម្រួលៈ សុខក្រម - Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់