សុខភាពៈ ជាធម្មតា ស្រ្តីដែលឈានចូលដល់វ័យជំទង់ ច្បាស់ជាមានរដូវ។ រដូវដំបូងៗរបស់ស្រ្តី អាចនឹងមានភាពមិនទៀងទាត់។ ចំណែកឯស្រ្តីដែលឈានចូលដល់វ័យអស់រដូវវិញ ក៏មករដូវមិនទៀងទាត់ដែរ។
កាលពីជំនាន់បុរាណ ស្រ្តីមានរដូវក្នុងវ័យចាប់ពី ១៥ ទៅ ២០ឆ្នាំ តែមកទល់នឹងបច្ចុប្បន្ននេះ ស្រ្តីមានរដូវក្នុងវ័យចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ដោយសារការវិវត្តនៃកត្តាសង្គម និងការយល់ដឹងរបស់ស្រ្តី។ ក្នុងករណីដែលឈានចូលវ័យ ១៥ ទៅ ១៦ ឆ្នាំហើយ នៅតែមិនទាន់មានរដូវទៀត គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ស្រ្តីដែលឆាប់មករដូវ ក៏ឆាប់អស់រដូវវិញដែរ។ ក្នុងអំឡុងពេលមករដូវ ស្រ្តីខ្លះអាចមករដូវរលូន ចំណែកឯស្រ្តីខ្លះទៀត អាចនឹងមានការឈឺចាប់ ឬមិនស្រួលក្នុងខ្លួន៕
- កែសម្រួលៈ សុខក្រម - Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់