(+855) 11 909 020 / 69 909 011

តើក្មេងត្រូវការជាតិកាល់ស្យូមប៉ុន្មាន ពីភេសជ្ជៈ និងទឹកដោះ?

សុខភាព ៖ កាលស្យូម គឺជាសារធាតុជំនួយខ្លាំងដល់ការលូតលាស់របស់ឆ្អឹង ទប់ស្កាត់ និងកាត់បន្ថយជម្ងឺឈឺក្បាល អស់កម្លាំង និងឈឺចាប់...។ 

 

ដោយសារតែ អត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបតម្រូវឱ្យក្មេងដែលស្ថិតក្នុងវ័យកំពុងតែលូតលាស់ ត្រូវទទួលទានជាតិកាលស្យូមតាមការកំណត់។ ជាទូទៅ ក្មេងទទួលទានជាតិកាលស្យូម 300 ម​.​ក្រ (​មិល្លីក្រា​ម​) ក្នុង ១ ថ្ងៃ គឺសមស្រប​នឹង​តម្រូវការ​រាងកាយ​របស់គេ។ 

 

តែទោះជាយ៉ាងណា ការបញ្ជាក់របស់អ្នកជំនាញ បានឱ្យបន្ថែមថា នៅក្នុង ១ ថ្ងៃ បើក្មេងទទួលទានទឹកដោះគោផលិតផល​ពី​ទឹកដោះគោ ឬ​សណ្តែកសៀង ដើម្បីបង្កើនជាតិកាលស្យូមក្នុងខ្លួន គឺត្រូវទទួលទានតាមការកំណត់ដូចខាងក្រោមៈ 

 

- ក្មេង​អាយុ ២-៣ ឆ្នាំ គួរ​ទទួល​ទាន ២ កែវ (៤៨០ ម​.​ល​) រៀងរាល់ថ្ងៃ ។​

- ក្មេង​អាយុ ៤-៨ ឆ្នាំ គួរ​ទទួល​ទាន 2/2 កែវ (៦០០ ម​.​ក្រ​) រៀងរាល់ថ្ងៃ ។​

- ក្មេង​អាយុ ៨-៨ ឆ្នាំ គួរ​ទទួល​ទាន ៣ កែវ (៧២០ ម​.​ក្រ​) រៀងរាល់ថ្ងៃ ។​

 

សូមបញ្ជាក់ថា ៖ គួរជ្រើសរើសផលិតផលទឹកដោះគោ ដែលគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ក្នុងកម្រិតទាប។ ការដែលឱ្យក្មេងផឹកទឹកដោះគោ បំបាត់ការស្រេកទឹក ប្រសើរជាងឱ្យក្មេងផឹកភេសជ្ជៈជាតិហ្គាស់ (ទឹកក្រូច...) ព្រោះថា ភេសជ្ជៈជាតិហ្គាស់មិនត្រឹមតែធ្វើឱ្យក្មេងទទួលបានជាតិកាលស្យូមមិនគ្រប់គ្រាន់នោះទេ ថែមទាំងធ្វើឱ្យក្មេងឡើងកាឡូរីក្នុងខ្លួនថែមទៀតផង៕ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក