សុខភាព ៖ កាលស្យូម គឺជាសារធាតុជំនួយខ្លាំងដល់ការលូតលាស់របស់ឆ្អឹង ទប់ស្កាត់ និងកាត់បន្ថយជម្ងឺឈឺក្បាល អស់កម្លាំង និងឈឺចាប់...។
ដោយសារតែ អត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបតម្រូវឱ្យក្មេងដែលស្ថិតក្នុងវ័យកំពុងតែលូតលាស់ ត្រូវទទួលទានជាតិកាលស្យូមតាមការកំណត់។ ជាទូទៅ ក្មេងទទួលទានជាតិកាលស្យូម 300 ម.ក្រ (មិល្លីក្រាម) ក្នុង ១ ថ្ងៃ គឺសមស្របនឹងតម្រូវការរាងកាយរបស់គេ។
តែទោះជាយ៉ាងណា ការបញ្ជាក់របស់អ្នកជំនាញ បានឱ្យបន្ថែមថា នៅក្នុង ១ ថ្ងៃ បើក្មេងទទួលទានទឹកដោះគោផលិតផលពីទឹកដោះគោ ឬសណ្តែកសៀង ដើម្បីបង្កើនជាតិកាលស្យូមក្នុងខ្លួន គឺត្រូវទទួលទានតាមការកំណត់ដូចខាងក្រោមៈ
- ក្មេងអាយុ ២-៣ ឆ្នាំ គួរទទួលទាន ២ កែវ (៤៨០ ម.ល) រៀងរាល់ថ្ងៃ ។
- ក្មេងអាយុ ៤-៨ ឆ្នាំ គួរទទួលទាន 2/2 កែវ (៦០០ ម.ក្រ) រៀងរាល់ថ្ងៃ ។
- ក្មេងអាយុ ៨-៨ ឆ្នាំ គួរទទួលទាន ៣ កែវ (៧២០ ម.ក្រ) រៀងរាល់ថ្ងៃ ។
សូមបញ្ជាក់ថា ៖ គួរជ្រើសរើសផលិតផលទឹកដោះគោ ដែលគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ក្នុងកម្រិតទាប។ ការដែលឱ្យក្មេងផឹកទឹកដោះគោ បំបាត់ការស្រេកទឹក ប្រសើរជាងឱ្យក្មេងផឹកភេសជ្ជៈជាតិហ្គាស់ (ទឹកក្រូច...) ព្រោះថា ភេសជ្ជៈជាតិហ្គាស់មិនត្រឹមតែធ្វើឱ្យក្មេងទទួលបានជាតិកាលស្យូមមិនគ្រប់គ្រាន់នោះទេ ថែមទាំងធ្វើឱ្យក្មេងឡើងកាឡូរីក្នុងខ្លួនថែមទៀតផង៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក