សុខភាព៖ លោកអ្នកប្រហែលជាមិនដឹងទេថា គ្រាប់ទំពាំងបាយជូរ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពអ្នកទទួលទាន ជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត។ ដោយសារតែការមិនដឹង និងចំណង់ចំណូលចិត្ត ដែលមិនចូលចិត្តញ៉ាំគ្រាប់ទំពាំងបាយជូរ ឬខ្ជាក់គ្រាប់ចោលពេលញ៉ាំទំពាំងបាយជូរ ធ្វើឱ្យលោកអ្នកបាត់បងវីតាមីនដ៏អស្ចារ្យពីទំពាំងបាយជូរ។
គ្រាប់ទំពាំងបាយជូរ ត្រូវបានឱ្យដឹងថា វាមានអត្ថប្រយោជន៍ជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត ព្រោះវាផ្ទុកសារជាតិ OPC ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយកាត់បន្ថយភាពចាស់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ និងការពារជំងឺមហារីកផងដែរ។
ដូច្នេះ បើលោកអ្នកទទួលទានផ្លែទំពាំងបាយជូរ សូមទំពារគ្រាប់របស់វាផង ទើបទទួលបានវីតាមីនបន្ថែម ដូចបានជម្រាបជូនខាងលើ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក