(+855) 11 909 020 / 69 909 011

ញ៉ាំទំពាំងបាយជូរ កុំចោលគ្រាប់ ព្រោះគ្រាប់វា វីតាមីនខ្លាំងជាងសាច់ទៅទៀត

សុខភាព៖ លោកអ្នកប្រហែលជាមិនដឹងទេថា គ្រាប់ទំពាំងបាយជូរ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពអ្នកទទួលទាន ជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត។ ដោយសារតែការមិនដឹង និងចំណង់ចំណូលចិត្ត ដែលមិនចូលចិត្តញ៉ាំគ្រាប់ទំពាំងបាយជូរ ឬខ្ជាក់គ្រាប់ចោលពេលញ៉ាំទំពាំងបាយជូរ ធ្វើឱ្យលោកអ្នកបាត់បងវីតាមីនដ៏អស្ចារ្យពីទំពាំងបាយជូរ។ 

 

គ្រាប់ទំពាំងបាយជូរ ត្រូវបានឱ្យដឹងថា វាមានអត្ថប្រយោជន៍ជាងសាច់ផ្លែទំពាំងបាយជូរទៅទៀត ព្រោះវាផ្ទុកសារជាតិ OPC  ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយកាត់បន្ថយភាពចាស់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ និងការពារជំងឺមហារីកផងដែរ។ 

 

ដូច្នេះ បើលោកអ្នកទទួលទានផ្លែទំពាំងបាយជូរ សូមទំពារគ្រាប់របស់វាផង ទើបទទួលបានវីតាមីនបន្ថែម ដូចបានជម្រាបជូនខាងលើ៕   

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក