សុខភាព៖ ស៊ុតស ត្រូវបានណែនាំថា មានប្រសិទ្ធិភាពខ្ពស់ ក្នុងការយកមកច្នៃធ្វើជាម៉ាស់បកមុនខ្សាច់នៅលើផ្ទៃមុខ។
ការបកមុនខ្សាច់ នៅលើផ្ទៃមុខ ដោយប្រើប្រាស់ស៊ុតស គឺយើងមិនចាំបាច់ព្រួយបារម្ភប៉ះពាល់ដល់សុខភាព តែផ្ទុយទៅវិញ វាជួយបន្តឹងរន្ធរោម ជម្រុញដល់ការផលិតកោសិកាថ្មី កម្ចាត់ជាតិពុលពីស្បែកមុខ នឹងធ្វើស្បែកមុខស ភ្លឺថ្លា និងហាប់តឹងណែនថែមទៀតផង។
ទោះជាយ៉ាងណា សូមលោកអ្នកអនុវត្តតាមការណែនាំខាងក្រោមនេះ ដែលជារបៀបធ្វើម៉ាសស៊ុតស។
វិធីធ្វើ និងរបៀបប្រើ៖
- យកស៊ុតមាន់ ឆ្កឹះយកតែសាច់-ស មកលាបបំពោកលើផ្ទៃមុខ មានមុន ឬត្រង់បរិវេណដែលលោកអ្នកចង់បកមុន
- យកក្រដាស់ស្អាតបិតពីលើស៊ុតដែលលាបលើផ្ទៃមុខ
- លោកអ្នកអាចបន្ថែមទឹកក្រូចឆ្មារ ២ ទៅ ៣ តំណក់ ឬមិនបាច់ក៏បាន
- ចុងក្រោយ ពេលស៊ុតមាន់ស្ងួត សូមបកបន្ទះក្រដាស់ដែលបិតលើផ្ទៃមុខចេញ នោះមុនខ្សាច់នឹងមកតាមស៊ុត-ស ជាការស្រេច។
សូមបញ្ជាក់ថា៖ នេះជាវិធីងាយៗបែបធម្មជាតិ ដែលលោកអ្នកអាចអនុវត្តនៅផ្ទះបាន ហើយចំណាយថវិការតិចតួច ក្នុងការបកមុនខ្សាច់ បន្ដឹងស្បែកមុខ និងរន្ធរោម រួមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដល់ស្បែកមុខផងដែរ៕
- កែសម្រួលៈ សុខក្រម- SokhaKrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក