(+855) 11 909 020 / 69 909 011

ស៊ុតស ជាម៉ាស់បិតមុខ ជួយកម្ចាត់មុនខ្សាច់ និងបន្តឹងស្បែកមុខ ស ម៉ដ្ឋរលោង

សុខភាព៖ ស៊ុតស​ ត្រូវបានណែនាំថា មានប្រសិទ្ធិភាពខ្ពស់ ក្នុងការយកមកច្នៃធ្វើជាម៉ាស់បកមុនខ្សាច់នៅលើផ្ទៃមុខ។ 

 

ការបកមុនខ្សាច់ នៅលើផ្ទៃមុខ ដោយប្រើប្រាស់ស៊ុតស គឺយើងមិនចាំបាច់ព្រួយបារម្ភប៉ះពាល់ដល់សុខភាព តែផ្ទុយទៅវិញ វាជួយបន្តឹងរន្ធរោម ជម្រុញដល់ការផលិតកោសិកាថ្មី ​កម្ចាត់​ជាតិពុល​ពី​ស្បែក​មុខ នឹងធ្វើស្បែកមុខស ភ្លឺថ្លា និងហាប់​តឹងណែនថែមទៀតផង។

 

ទោះជាយ៉ាងណា សូមលោកអ្នកអនុវត្តតាមការណែនាំខាងក្រោមនេះ ដែលជារបៀបធ្វើម៉ាសស៊ុតស។   

 

វិធីធ្វើ និងរបៀបប្រើ៖ 

 

- យកស៊ុតមាន់ ឆ្កឹះយកតែសាច់-ស មកលាបបំពោកលើផ្ទៃមុខ មានមុន ឬត្រង់បរិវេណដែលលោកអ្នកចង់បកមុន 

- យកក្រដាស់ស្អាតបិតពីលើស៊ុតដែលលាបលើផ្ទៃមុខ

- លោកអ្នកអាចបន្ថែមទឹកក្រូចឆ្មារ ២ ទៅ ៣ តំណក់ ឬមិនបាច់ក៏បាន

- ចុងក្រោយ ពេលស៊ុតមាន់ស្ងួត សូមបកបន្ទះក្រដាស់ដែលបិតលើផ្ទៃមុខចេញ នោះមុនខ្សាច់នឹងមកតាមស៊ុត-ស ជាការស្រេច។ 

 

សូមបញ្ជាក់ថា៖ នេះជាវិធីងាយៗបែបធម្មជាតិ ដែលលោកអ្នកអាចអនុវត្តនៅផ្ទះបាន ហើយចំណាយថវិការតិចតួច ក្នុងការបកមុនខ្សាច់ បន្ដឹងស្បែកមុខ និងរន្ធរោម រួមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដល់ស្បែកមុខផងដែរ៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក