សុខភាព៖ ជាការពិតណាស់ ញ៉ាំទឹកដូងពិតជាទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពមែន ក៏ប៉ុន្តែក្នុងករណីខ្លះ ទឹកដូងក៏អាចនឹងបំផ្លាញសុខភាពរបស់អ្នកញ៉ាំវិញផងដែរ ប្រសិនបើអ្នកអានមិនបានដឹងពីបម្រាមទាំង ៦ យ៉ាងនេះ។
៦ យ៉ាងខាងក្រោមនេះ ជាហេតុផលដែលអ្នកញ៉ាំទឹកដូងត្រូវដឹង។
១-ផឹកទឹកដូង ១ ទៅ ២ ផ្លែក្នុងមួយថ្ងៃ ជាបរិមាណត្រឹមត្រូវ មិនគួរផឹកចាប់ពី ៣ ផ្លែឡើងទៅនោះទេ។
២-ទឹកដូងដែលចាក់ចេញពីផ្លែហើយ ត្រូវទុកក្នុងកន្លែងម្លប់ និងមានសីតុណ្ហភាពត្រជាក់ មិនគួរដាក់ហាលថ្ងៃឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព ពេលដែលយើងផឹកវា។
៣-សម្រាប់អ្នកឈរលេងកីឡា ឬធ្វើការងារធ្ងន់ និងអស់កម្លាំង សូមកុំបរិភោគទឹកដូងភ្លាមៗ ព្រោះវាអាចធ្វើឲ្យរាងកាយញ័រ និងបាត់បង់ភាពរហ័សរហួន។ អ្នកត្រូវរងចាំរាងកាយឱ្យបាត់ហត់សិន សឹមញ៉ាំទឹកដូង តែកុំទទួលទានច្រើនពេក។
៤-ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូង ញ៉ាំទឹកដូងក្នុងបរិមាណតិចតួចបានហើយ ឬបើអាចអត់តែម្ដងក៏បានដែរ។
៥-ចំពោះមនុស្សដែលមានអាការ និងជម្ងឺទាំងនេះ (ឬសដូងបាត សម្ពាធឈាមទាប ជំងឺរលាកសន្លាក់ បេះដូងដំណើរការមិនប្រក្រតី...) មិនគួរទទួលទានទឹកដូងច្រើនពេក។
៦-ចំពោះអ្នកខ្សោយសរីរាង្គ (រាងកាយចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមានសភាពត្រជាក់, ក្រពះពិបាករំលាយអាហារ, ងាយមានជំងឺរាគរូស) មិនគួរទទួលទានទឹកដូងច្រើនពេក។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក