(+855) 11 909 020 / 69 909 011

ហេតុផល ៦ យ៉ាង ដែលអ្នកញ៉ាំទឹកដូង ត្រូវតែដឹងដាច់ខាត

សុខភាព៖ ជាការពិតណាស់ ញ៉ាំទឹកដូងពិតជាទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពមែន ក៏ប៉ុន្តែក្នុងករណីខ្លះ ទឹកដូងក៏អាចនឹងបំផ្លាញសុខភាពរបស់អ្នកញ៉ាំវិញផងដែរ ប្រសិនបើអ្នកអានមិនបានដឹងពីបម្រាមទាំង ៦ យ៉ាងនេះ។ 

 

៦ យ៉ាងខាងក្រោមនេះ ជាហេតុផលដែលអ្នកញ៉ាំទឹកដូងត្រូវ​ដឹង។ 

 

១-ផឹកទឹកដូង ១ ទៅ ២ ផ្លែក្នុងមួយថ្ងៃ ជាបរិមាណត្រឹមត្រូវ មិនគួរផឹកចាប់ពី ៣ ផ្លែឡើងទៅនោះទេ។ 

២-ទឹកដូងដែលចាក់ចេញពីផ្លែហើយ ត្រូវទុកក្នុងកន្លែងម្លប់ និងមានសីតុណ្ហភាពត្រជាក់ មិនគួរដាក់ហាលថ្ងៃឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព ពេលដែលយើងផឹកវា។

៣-សម្រាប់អ្នក​ឈរ​លេង​កីឡា ឬ​ធ្វើ​ការងារ​ធ្ងន់​ និងអស់កម្លាំង សូមកុំ​បរិភោគ​ទឹកដូង​ភ្លាមៗ ​ព្រោះ​វា​អាចធ្វើ​ឲ្យ​រាងកាយញ័រ និង​បាត់បង់​ភាពរហ័សរហួន។ អ្នកត្រូវ​រងចាំរាងកាយឱ្យបាត់ហត់សិន សឹមញ៉ាំទឹកដូង តែកុំទទួលទានច្រើនពេក។ ​ 

៤-ស្ត្រី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​ ញ៉ាំទឹកដូងក្នុងបរិមាណតិចតួចបានហើយ ឬបើអាចអត់តែម្ដងក៏បានដែរ។ 

៥-ចំពោះមនុស្សដែលមានអាការ និងជម្ងឺទាំងនេះ (ឬ​ស​ដូង​បាត​ សម្ពាធ​ឈាម​ទាប ជំងឺ​រលាក​សន្លាក់​ បេះដូង​ដំណើរ​ការមិន​ប្រក្រតី...) មិនគួរទទួលទានទឹកដូងច្រើនពេក។ 

៦-ចំពោះអ្នកខ្សោយ​សរីរាង្គ (រាងកាយ​ចុះខ្សោយ​, ស្បែក​ស្លេកស្លាំង​, សាច់ដុំ​ទន់ជ្រាយ​, ជើងដៃ​មាន​សភាព​ត្រជាក់​, ក្រពះពិបាក​រំលាយ​អាហារ​, ងាយ​មាន​ជំងឺ​រាគរូស) មិនគួរទទួលទានទឹកដូងច្រើនពេក។ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក