សុខភាព៖ ការថែរក្សាស្បែកមិនត្រឹមតែប្រើប្រាស់ផលិតផលនោះទេ តែទម្លាប់រស់នៅប្រចាំថ្ងៃ ក៏ចូលរួមចំណែកធ្វើឱ្យស្បែកសស្អាត ទន់រលោង មិនងាយខូចកោសិកាផងដែរ។
ខាងក្រោមនេះជាការណែនាំត្រួសៗទាក់ទងនឹងការថែទាំស្បែកៈ
១-គួរប្រើប្រាស់ឡេ ឬក្រេមការពារស្បែកពេលដើរកាត់ថ្ងៃ និងជាពិសេសក្នុងរដូវក្ដៅតែម្ដង
២-គួរប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្នុងរដូវរវាង ឬត្រជាក់ ព្រោះក្នុងរដូវនេះ ស្បែកស្ងួតខ្លាំង
៣-ក្នុងរបបអាហារត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ដោយគិតដល់សុខភាពជាចម្បង
៤-កុំប្រើប្រាស់ផលិតផលឡេលាបស្បែក ឬថែទាំស្បែកច្រើន និងញឹកញាប់ពេក ព្រោះវាអាចបណ្ដាលឱ្យជាតិគីមីសម្លាប់កោសិកា
៥-បើអាចគួរតែចៀសវាងពីការខាត់ស្បែកតាមរយៈការប្រើប្រាស់ផលិតផល ហើយងាកមកខាត់ស្បែកតាមធម្មជាតិវិញ ដូចជា ទឹកឃ្មុំ ទឹកដោះគោ ប្រេងធម្មជាតិ រមៀត
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក