(+855) 11 909 020 / 69 909 011

រំឮកពីវិធីថែទាំស្បែក ៥ យ៉ាងងាយៗក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ

សុខភាព៖ ការថែរក្សាស្បែកមិនត្រឹមតែប្រើប្រាស់ផលិតផលនោះទេ តែទម្លាប់រស់នៅប្រចាំថ្ងៃ ក៏ចូលរួមចំណែកធ្វើឱ្យស្បែកសស្អាត ទន់រលោង មិនងាយខូចកោសិកាផងដែរ។ 

 

ខាងក្រោមនេះជាការណែនាំត្រួសៗទាក់ទងនឹងការថែទាំស្បែកៈ

 

១-គួរប្រើប្រាស់ឡេ ឬក្រេមការពារស្បែកពេលដើរកាត់ថ្ងៃ និងជាពិសេសក្នុងរដូវក្ដៅតែម្ដង

២-គួរប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្នុងរដូវរវាង ឬត្រជាក់ ព្រោះក្នុងរដូវនេះ ស្បែកស្ងួតខ្លាំង

៣-ក្នុងរបបអាហារត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ដោយគិតដល់សុខភាពជាចម្បង

៤-កុំប្រើប្រាស់ផលិតផលឡេលាបស្បែក ឬថែទាំស្បែកច្រើន និងញឹកញាប់ពេក ព្រោះវាអាចបណ្ដាលឱ្យជាតិគីមីសម្លាប់កោសិកា

៥-បើអាចគួរតែចៀសវាងពីការខាត់ស្បែកតាមរយៈការប្រើប្រាស់ផលិតផល ហើយងាកមកខាត់ស្បែកតាមធម្មជាតិវិញ ដូចជា ទឹក​ឃ្មុំ​ ទឹក​ដោះ​គោ​ ប្រេង​ធម្មជាតិ​ រមៀត​ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក