សុខភាព៖ ការសម្រកទម្ងន់ មិនសំដៅលើការប្រើប្រាស់ផលិតផលតែមួយមុខនោះទេ ដោយលោកអ្នកអាចជ្រើសរើសវិធីផ្សេងៗបាន។
ខាងក្រោមនេះ ជាការបង្ហាញជូននូវវិធីសាស្រ្ត ២ យ៉ាង ដែលអាចជួយឱ្យលោកអ្នកសម្រកទម្ងន់បាន ដោយមិនប៉ះពាល់ដល់សុខភាព។
ទី១- ពេលពោះទទេរ សូមធ្វើលំហាត់ប្រាណ។ ក្រោយពេលហាត់ប្រាណ សូមកុំពិសាអ្វីទាំងអស់។ តែបើចង់ពិសារអ្វី ត្រូវរងចាំរាងកាយឱ្យបាត់ហត់សិន។ បញ្ជាក់ពីលើនេះដែរ គួរជ្រើសរើសអាហារ និងភេសជ្ជៈណា ដែលកាត់បន្ថយជីវជាតិធ្វើឱ្យធាត់។
ទី២- គួររកវិធីសាស្រ្តកាត់បន្ថយការឃ្លាន នៅពេលឃ្លាន ឬមុនពេលទទួលទាន ដូចជា ញ៉ាំទឹកមុនពិសារអាហារ ព្រោះការញ៉ាំទឹកមុនញ៉ាំអាហារ គឺជួយកាត់បន្ថយការស្រេកឃ្លានរបស់យើង។ ក្រៅពីនេះ លោកអ្នកអាចអានសៀវភៅប្រមាណកន្លះម៉ោង ឬធ្វើនេះធ្វើនោះ ដើម្បីឱ្យមានអារម្មណ៍ថាហត់ នោះលោកអ្នកនឹងឆ្អែត ឬលែងសូវឃ្លានជាដើម។
សូមបញ្ជាក់ថាៈ ការសម្រកទម្ងន់ មិនគួរតមអាហារនោះទេ ព្រោះវាធ្វើឱ្យរាងកាយបាត់បង់ថាមពល ដូច្នេះ លោកអ្នកគួរតែចម្អិនអាហារ ឬទទួលទានចំណីអាហារណា ដែលកាត់បន្ថយជីវរជាតិដែលធ្វើឱ្យយើងធាត់វិញ ទើបជាការប្រសើរ។
ត្រូវចាំថាៈ ស្គមជ្រុលពេកមិនល្អនោះទេ ព្រោះមនុស្សដែលស្គមជ្រុលពេក ច្រើនតែមានកម្លាំងខ្សោយ សុខភាពក៏អន់ទៅតាមនោះដែរ។ ជាមួយគ្នានេះ គឺងាយប្រឈមមុខនឹងជម្ងឺមួយចំនួន ដូចជា ចុះខ្សោយ សាច់ដុំខ្សោយ ងាយនឹងមានជំងឺពុកឆ្អឹង មានជំងឺស្លេកស្លាំង និងជ្រុះសក់ជាដើម។
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក