(+855) 11 909 020 / 69 909 011

វិធីសាស្រ្ត ២ យ៉ាង ដែលជួយឱ្យលោកអ្នកស្គមបានសម្រេច

សុខភាព៖ ការសម្រកទម្ងន់ មិនសំដៅលើការប្រើប្រាស់ផលិតផលតែមួយមុខនោះទេ ដោយលោកអ្នកអាចជ្រើសរើសវិធីផ្សេងៗបាន។ 

 

ខាងក្រោមនេះ ជាការបង្ហាញជូននូវវិធីសាស្រ្ត ២ យ៉ាង ដែលអាចជួយឱ្យលោកអ្នកសម្រកទម្ងន់បាន ដោយមិនប៉ះពាល់ដល់សុខភាព។ 

 

ទី១- ពេលពោះទទេរ សូមធ្វើលំហាត់ប្រាណ។ ក្រោយពេលហាត់ប្រាណ សូមកុំពិសាអ្វីទាំងអស់។ តែបើចង់ពិសារអ្វី ត្រូវរងចាំរាងកាយឱ្យបាត់ហត់សិន។ បញ្ជាក់ពីលើនេះដែរ គួរជ្រើសរើសអាហារ និងភេសជ្ជៈណា ដែលកាត់បន្ថយជីវជាតិធ្វើឱ្យធាត់។ 

 

ទី២- គួររកវិធីសាស្រ្តកាត់បន្ថយការឃ្លាន នៅពេលឃ្លាន ឬមុនពេលទទួលទាន ដូចជា ញ៉ាំទឹកមុនពិសារអាហារ ព្រោះការញ៉ាំទឹកមុនញ៉ាំអាហារ គឺជួយកាត់បន្ថយការស្រេកឃ្លានរបស់យើង។ ក្រៅពីនេះ លោកអ្នកអាចអានសៀវភៅប្រមាណកន្លះម៉ោង ឬធ្វើនេះធ្វើនោះ ដើម្បី​ឱ្យមានអារម្មណ៍ថាហត់ នោះលោកអ្នកនឹងឆ្អែត ឬលែងសូវឃ្លានជាដើម។

 

សូមបញ្ជាក់ថាៈ ការសម្រកទម្ងន់ មិនគួរតមអាហារនោះទេ ព្រោះវាធ្វើឱ្យរាងកាយបាត់បង់ថាមពល ដូច្នេះ លោកអ្នកគួរតែចម្អិនអាហារ ឬទទួលទានចំណីអាហារណា ដែលកាត់បន្ថយជីវរជាតិដែលធ្វើឱ្យយើងធាត់វិញ ទើបជាការប្រសើរ។ 

 

ត្រូវចាំថាៈ ស្គមជ្រុលពេកមិនល្អនោះទេ ព្រោះមនុស្សដែលស្គមជ្រុលពេក ច្រើនតែមានកម្លាំងខ្សោយ សុខភាពក៏អន់ទៅតាមនោះដែរ។ ជាមួយគ្នានេះ គឺងាយប្រឈមមុខនឹងជម្ងឺមួយចំនួន ដូចជា ចុះខ្សោយ សាច់ដុំ​ខ្សោយ ងាយ​នឹង​មាន​ជំងឺ​ពុក​ឆ្អឹង មាន​ជំងឺ​ស្លេកស្លាំង និង​ជ្រុះ​សក់​ជាដើម។  

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក