(+855) 11 909 020 / 69 909 011

តើកត្តាអ្វីខ្លះដែលជាមូលហេតុធ្វើ​ឱ្យយើងរមាស់លើស្បែក?

សុខភាព៖ ស្បែករមាស់ គឺអាចបណ្ដាលមកពីកត្តាជាច្រើន ហើយខាងក្រោមនេះ ជាមូលហេតុដែលធ្វើឱ្យស្បែករមាស់។ 

 

+ទម្លាប់រស់នៅប្រចាំថ្ងៃ

- ប្រតិកម្មនិងសាច់ក្រណាត់សំលៀកបំពាក់ ឬសាប៊ូបោកខោអាវលាងជម្រះមិនបានល្អ 

- ការប្រើប្រាស់ផលិតផលមិនសាកសមនឹងស្បែករបស់លោកអ្នក 

- បន្ទប់គេងគ្មានអនាម័យ បង្កឱ្យធូលីវាយប្រហារលើស្បែកបណ្ដាលឱ្យរមាស់  

- ចំណីអាហារដែលមានប្រតិកម្មជាមួយអ្នក ដូចជា អ្នកខ្លះគាត់ពិសាចាស់គោ មានអាការរមាស់...  

- សម្រាប់អ្នកមានផ្ទៃពោះ គឺមានរមាស់ត្រង់ពោះ លើ​ភ្លៅ សុដន់ និង​ដៃ​

 

+ បញ្ហាស្បែកផ្ទាល់ 

- ស្បែកស្ងួត ដោយសារតែមូលហេតុអាកាសធាតុ 

- ស្បែកមានជម្ងឺត្រ​អក កមរ​មាស់ ចៃ និង​ជំងឺ​អុតស្វាយ​ជាដើម

 

+ជម្ងឺ 

- រលាកស្បែក ឬស្បែករបកក្រហម 

- ថ្លើម 

- ខ្សោយតម្រងនោម 

- សរសៃប្រសាទ និងទឹកនោមផ្អែម 

- អាឡែហ្ស៊ីស្បែក

- ជម្ងឺក្នុងរាងកាយ ដូចជា ជម្ងឺថ្លើម ​ពោះវៀន ​ខ្សោយតម្រងនោម ​ស្លេកស្លាំង​ដោយសារ​កង្វះ​ជាតិ​ដែក បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត និងមហារីក (​មហារីក​ឈាម និង​កូនកណ្តុរ​)ជាដើម​

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក