សុខភាព៖ ស្បែករមាស់ គឺអាចបណ្ដាលមកពីកត្តាជាច្រើន ហើយខាងក្រោមនេះ ជាមូលហេតុដែលធ្វើឱ្យស្បែករមាស់។
+ទម្លាប់រស់នៅប្រចាំថ្ងៃ
- ប្រតិកម្មនិងសាច់ក្រណាត់សំលៀកបំពាក់ ឬសាប៊ូបោកខោអាវលាងជម្រះមិនបានល្អ
- ការប្រើប្រាស់ផលិតផលមិនសាកសមនឹងស្បែករបស់លោកអ្នក
- បន្ទប់គេងគ្មានអនាម័យ បង្កឱ្យធូលីវាយប្រហារលើស្បែកបណ្ដាលឱ្យរមាស់
- ចំណីអាហារដែលមានប្រតិកម្មជាមួយអ្នក ដូចជា អ្នកខ្លះគាត់ពិសាចាស់គោ មានអាការរមាស់...
- សម្រាប់អ្នកមានផ្ទៃពោះ គឺមានរមាស់ត្រង់ពោះ លើភ្លៅ សុដន់ និងដៃ
+ បញ្ហាស្បែកផ្ទាល់
- ស្បែកស្ងួត ដោយសារតែមូលហេតុអាកាសធាតុ
- ស្បែកមានជម្ងឺត្រអក កមរមាស់ ចៃ និងជំងឺអុតស្វាយជាដើម
+ជម្ងឺ
- រលាកស្បែក ឬស្បែករបកក្រហម
- ថ្លើម
- ខ្សោយតម្រងនោម
- សរសៃប្រសាទ និងទឹកនោមផ្អែម
- អាឡែហ្ស៊ីស្បែក
- ជម្ងឺក្នុងរាងកាយ ដូចជា ជម្ងឺថ្លើម ពោះវៀន ខ្សោយតម្រងនោម ស្លេកស្លាំងដោយសារកង្វះជាតិដែក បញ្ហាក្រពេញទីរ៉ូអ៊ីត និងមហារីក (មហារីកឈាម និងកូនកណ្តុរ)ជាដើម
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក