(+855) 11 909 020 / 69 909 011

យល់ដឹង! កុមារ និងទារកកើតជម្ងឺជ្រាំងអណ្ដាត

ជម្ងឺ៖ ជ្រាំង​អណ្ដាត ​ជាជម្ងឺកើតចេញពី​ការ​រលាក​ផ្នែក​ស្រទាប់​ស្ដើង​លើ​អណ្ដាត ឬក្នុង​មាត់តាម​អញ្ចាញ​ធ្មេញ ក្រអូម​មាត់ បបូរ​មាត់ និង​ផ្នែក​ផ្សេង​ទៀត​។  

 

ជ្រាំង​អណ្ដាត​ច្រើនកើតលើកុមារមានអាយុក្រោម ៥ ឆ្នាំ។ ជម្ងឺនេះកើតឡើងដោយមិនអាស្រ័យលើមេរោគនោះទេ តែក្នុងករណីជម្ងឺជ្រាំងអណ្ដាតបង្ករឡើងដោយមេរោគ វានឹងធ្វើឱ្យក្មេងមានអាការក្ដៅខ្លួនខ្លាំង។ 

 

+រោគ​សញ្ញា​ជម្ងឺ​ជ្រាំង​អណ្ដាត

 

- ក្រហម និងមានលក្ខណៈក្ដាំងសៗលើអណ្ដាត 

- ហៀរ​ទឹក​មាត់ 

- ក្ដៅ​ខ្លួន 

- យំ មិនចង់ញ៉ាំអាហារ មិនចង់បៅទឹកដោះ

- ចង់ក្អួត​ចង្អោរ ប្រេះ​អណ្ដាត និង​ចេញ​ឈាម​លើ​បបូរ​មាត់​តិចៗ

- ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឱ្យមាត់របស់ក្មេងអាចនិងរលួយ ធុំក្លិនស្អុយថែមទៀតផង 

 

+កត្តាបង្ករឱ្យកើតជម្ងឺ​ជ្រាំង​អណ្ដាត

 

- កុមារ​ខ្វះ​វីតា​មីន ជាពិសេស​ខ្វះវីតា​មីន C, B ជាតិ​ស័ង្ក​សី ជាតិ​ដែក និងអាស៊ីត​ហ្វូលីក

- ក្ដៅខ្លួនរហូតមានពងបែកក្នុងមាត់ បង្ករជាការរលាកក្នុងមាត់ និងអណ្ដាត

- ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់​ទី​ប៊ី​យ៉ូ​ទិក​ញឹក​ញាប់​ ​ប្រឈមនឹងជម្ងឺ​ផ្សិត​មួយ​ចំនួន​ដុះ​សៗ​តាម​បបូរមាត់

- ការរលាកក្នុងមាត់ និងអណ្ដាតរបស់ក្មេង អាចហុចឱកាសឱ្យមេរោគជ្រៀតចូលបង្ករបង្កើតជាជម្ងឺជ្រាំងអណ្ដាត 

 

+ផលប៉ះពាល់នៃជម្ងឺ​ជ្រាំង​អណ្ដាត

 

- ក្មេង​ក្ដៅ​ខ្លួន គ្រុន យំ​ច្រើន 

- ខ្វះជាតិវីតាមីនក្នុងរាងកាយ ស្រកទម្ងន់ និងទារកពិបាកខ្លាំងក្នុងការបំបៅដោះម្ដាយ

- ខ្វះអាហាររូបបត្ថម្ភ ហើយធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត

 

-កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom 

-ប្រភព៖ ព័ត៌មានក្នុងស្រុក