ជម្ងឺ៖ ជ្រាំងអណ្ដាត ជាជម្ងឺកើតចេញពីការរលាកផ្នែកស្រទាប់ស្ដើងលើអណ្ដាត ឬក្នុងមាត់តាមអញ្ចាញធ្មេញ ក្រអូមមាត់ បបូរមាត់ និងផ្នែកផ្សេងទៀត។
ជ្រាំងអណ្ដាតច្រើនកើតលើកុមារមានអាយុក្រោម ៥ ឆ្នាំ។ ជម្ងឺនេះកើតឡើងដោយមិនអាស្រ័យលើមេរោគនោះទេ តែក្នុងករណីជម្ងឺជ្រាំងអណ្ដាតបង្ករឡើងដោយមេរោគ វានឹងធ្វើឱ្យក្មេងមានអាការក្ដៅខ្លួនខ្លាំង។
+រោគសញ្ញាជម្ងឺជ្រាំងអណ្ដាត
- ក្រហម និងមានលក្ខណៈក្ដាំងសៗលើអណ្ដាត
- ហៀរទឹកមាត់
- ក្ដៅខ្លួន
- យំ មិនចង់ញ៉ាំអាហារ មិនចង់បៅទឹកដោះ
- ចង់ក្អួតចង្អោរ ប្រេះអណ្ដាត និងចេញឈាមលើបបូរមាត់តិចៗ
- ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឱ្យមាត់របស់ក្មេងអាចនិងរលួយ ធុំក្លិនស្អុយថែមទៀតផង
+កត្តាបង្ករឱ្យកើតជម្ងឺជ្រាំងអណ្ដាត
- កុមារខ្វះវីតាមីន ជាពិសេសខ្វះវីតាមីន C, B ជាតិស័ង្កសី ជាតិដែក និងអាស៊ីតហ្វូលីក
- ក្ដៅខ្លួនរហូតមានពងបែកក្នុងមាត់ បង្ករជាការរលាកក្នុងមាត់ និងអណ្ដាត
- ប្រើថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិកញឹកញាប់ ប្រឈមនឹងជម្ងឺផ្សិតមួយចំនួនដុះសៗតាមបបូរមាត់
- ការរលាកក្នុងមាត់ និងអណ្ដាតរបស់ក្មេង អាចហុចឱកាសឱ្យមេរោគជ្រៀតចូលបង្ករបង្កើតជាជម្ងឺជ្រាំងអណ្ដាត
+ផលប៉ះពាល់នៃជម្ងឺជ្រាំងអណ្ដាត
- ក្មេងក្ដៅខ្លួន គ្រុន យំច្រើន
- ខ្វះជាតិវីតាមីនក្នុងរាងកាយ ស្រកទម្ងន់ និងទារកពិបាកខ្លាំងក្នុងការបំបៅដោះម្ដាយ
- ខ្វះអាហាររូបបត្ថម្ភ ហើយធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត
-កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម-Sokhakrom
-ប្រភព៖ ព័ត៌មានក្នុងស្រុក