ផ្លែឈើ៖ ជាការពិតណាស់ ផ្លែទឹកដោះគោ មានរសជាតិផ្អែមឆ្ងាញ់ និងផ្ដល់ផលល្អចំពោះសុខភាព ដោយសារវាសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនមុខដូចជា សារធាតុកាកសសៃហ្វៃបឺ (Fiber) និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុរ៉ែ និងវីតាមីនជាច្រើនមុខទៀត។
អាស្រ័យហេតុនេះ តើលោកអ្នកដឹងទេថា ជាតិរ៉ែ វីតាមីន និងសារធាតុសំខាន់ៗក្នុងផ្លែទឹកដោះគោផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែទឹកដោះគោ៖
១-បង្កើនភាពរឹងមាំ រួមទាំងបង្ការជម្ងឺពុកផុយ ដល់ឆ្អឹង និងធ្មេញ
២-ល្អចំពោះស្រ្តីមករដូវ ក្នុងការកាត់បន្ថយអាការឈឺចុកចាប់ ដូចជា ចុកពោះ ហើមពោះ រមួលក្រពើ និងអារម្មណ៍តានតឹង
៣-ជាតិដែកក្នុងទឹកដោះគោ ជំនួយកោសិកាគ្រាប់ឈាមក្រហម បំបាត់អាការខ្វះឈាម អស់កម្លាំង វិលមុខ និងស្លេកស្លាំង
៤-សារធាតុរ៉ែសំខាន់ៗជំនួយដល់សុខភាពបេះដូង រួមទាំងការពារបេះដូងពីជម្ងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាល
៥-ជំនួយដល់ប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺ និងបាក់តេរីផ្សេងៗ
៦-គ្រប់គ្រងជាតិស្ករ ទប់ស្កាត់បញ្ហាឡើងជាតិស្ករ ថែមទាំងធ្វើឱ្យជាតិស្កររបស់អ្នកជម្ងឺទឹកនោមផ្អែមថយចុះ
៧-ផ្លែទឹកដោះគោមានផ្ទុកសារធាតុជួយបំបាក់អាការជម្ងឺក្អក
៨-ផ្ទុកសារធាតុប្រឆាំងអុកស៊ីតម្ម និងអាល់កាឡាំង វាអាចជួយទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងនឹងមេរោគ បាក់តេរី ការរលាក និងការឆ្លងមេរោគផ្សេងៗ
៩-បន្ថយសម្ពាតឈាម ល្អបំផុតសម្រាប់លោកអ្នកដែលលើសឈាម
១០-ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការល្អ និងមានប្រសិទ្ធភាពក្នុងការស្រូបយកជីវជាតិពីចំណីអាហារដែលលោកអ្នកទទួលទាន ជាពិសេសក្រពះពោះវៀន និងបំបាត់អាការទល់លាមក ព្រមទាំងជួយបណ្ដេញជាតិពុលនិងកាកសំណល់មិនល្អចេញពីរាងកាយផងដែរ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក