(+855) 11 909 020 / 69 909 011

ផ្លែទឹកដោះគោផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អ្នកទទួលទានវា

ផ្លែឈើ៖ ជាការពិតណាស់ ផ្លែទឹកដោះគោ មានរសជាតិផ្អែមឆ្ងាញ់ និងផ្ដល់ផលល្អចំពោះសុខភាព ដោយសារវាសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនមុខដូចជា សារធាតុកាកសសៃហ្វៃបឺ (Fiber) និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុរ៉ែ និងវីតាមីនជាច្រើនមុខទៀត។ 

 

អាស្រ័យហេតុនេះ តើលោកអ្នកដឹងទេថា ជាតិរ៉ែ វីតាមីន និងសារធាតុសំខាន់ៗក្នុងផ្លែទឹកដោះគោផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? 

 

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែទឹកដោះគោ៖ 

 

១-បង្កើនភាពរឹងមាំ រួមទាំងបង្ការជម្ងឺពុកផុយ ដល់ឆ្អឹង និងធ្មេញ 

២-ល្អចំពោះស្រ្តីមករដូវ ក្នុងការកាត់បន្ថយអាការឈឺចុកចាប់ ដូចជា ចុកពោះ ហើមពោះ រមួលក្រពើ និងអារម្មណ៍តានតឹង 

៣-​ជាតិដែកក្នុងទឹកដោះគោ ជំនួយកោសិកាគ្រាប់ឈាមក្រហម បំបាត់អាការខ្វះឈាម អស់កម្លាំង វិលមុខ និងស្លេកស្លាំង

៤-សារធាតុរ៉ែសំខាន់ៗជំនួយដល់សុខភាពបេះដូង រួមទាំងការពារបេះដូងពីជម្ងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាល 

៥-ជំនួយដល់ប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺ និងបាក់តេរីផ្សេងៗ 

៦-គ្រប់គ្រងជាតិស្ករ ទប់ស្កាត់បញ្ហាឡើងជាតិស្ករ ថែមទាំងធ្វើឱ្យជាតិស្កររបស់អ្នកជម្ងឺទឹកនោមផ្អែមថយចុះ 

៧-ផ្លែទឹកដោះគោមានផ្ទុកសារធាតុជួយបំបាក់អាការជម្ងឺក្អក 

៨-ផ្ទុកសារធាតុប្រឆាំងអុកស៊ីតម្ម និងអាល់កាឡាំង វាអាចជួយទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងនឹងមេរោគ បាក់តេរី ការរលាក និងការឆ្លងមេរោគផ្សេងៗ 

៩-បន្ថយសម្ពាតឈាម ល្អបំផុតសម្រាប់លោកអ្នកដែលលើសឈាម  

១០-ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការល្អ និងមានប្រសិទ្ធភាពក្នុងការស្រូបយកជីវជាតិពីចំណីអាហារដែលលោកអ្នកទទួលទាន ជាពិសេសក្រពះពោះវៀន និងបំបាត់អាការទល់លាមក ព្រមទាំងជួយបណ្ដេញជាតិពុលនិងកាកសំណល់មិនល្អចេញពីរាងកាយផងដែរ៕

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក