ផ្លែឈើ៖ ព្រីង ជាផ្លែឈើសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀត ដូចជា កាល់ស្យូម ជាតិដែក ជាតិប៉ូតាស្យូម ជាតិសូដ្យូម និងជាតិផូស្វ័រ រួមទាំងវីតាមីន A ពពួកវីតាមីនបេB (B1, B2, B3, B5 , B6) និងវីតាមីន Cជាដើម។
វីតាមីន និងសារធាតុរ៉ែជាច្រើននេះហើយ ដែលធ្វើឱ្យផ្លែព្រីងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។
ខាងក្រោមនេះអត្ថប្រយោជន៍ដែលទទួលបានពីផ្លែព្រីង៖
-ជំនួយថ្លើម
-ជួយគ្រប់គ្រង និងបន្ថយជាតិស្ករ ហើយល្អបំផុតចំពោះអ្នកកើតជម្ងឺទឹកនោមផ្អែម
-សម្រួលដល់ប្រព័ន្ធបេះដូង និងជួយព្យាបាលជម្ងឺគាំងបេះដូង
-ជួយលាងសម្អាតឈាម
-បង្កើនកម្លាំង
-ទទួលទានផ្លែព្រីង ១០០ក្រាម និងទទួលបានជាតិប៉ូតាស្យូម ៥៥ មីល្លីក្រាម។ ជាតិប៉ូតាស្យូមនេះ និងស្រួលដល់ជម្ងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាល។
-ជួយការពារជម្ងឺក្រិនសរសៃឈាមប្រសិនបើយើងញ៉ាំព្រីងទៀងទាត់
- យកគ្រាប់ព្រីងចំនួន ៥ ក្រាប់ទៅស្ងោរ ឬកិនឱ្យម៉ដ្ឋក៏បាន ឆុងជាមួយទឹកក្តៅចំណុះ ១៥ មីលីលីត្រ ផឹកមួយថ្ងៃ ៣ ដង ព្យាបាលជម្ងឺប្រឆាំងនឹងជំងឺទឹកនោមផ្អែម
- ស្ងោរសំបកដើមព្រីង ជួយព្យាបាលជម្ងឺរាកមួល រាករូស ទល់លាមក និងដំបៅក្រពះ។ ជាមួយគ្នានេះដែរ សំបកដើមព្រីងមានផ្ទុកសារជាតិតានីន ១៩% និងអាស៊ីត garlic ១,៦៧ % មានប្រសិទ្ធភាពប្រឆាំងវីរុស បាក់តេរី និងប៉ារ៉ាស៊ីត និងការពារតម្រងនោម។ ទោះជាយ៉ាងណាក្តី ការទទួលទានសំបកដើមព្រីងក្នុងបរិមាណច្រើនលើសលុបអាចបណ្ដាលពុល។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក