(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ច្រើនយ៉ាងដែលទទួលបានពីផ្លែព្រីង

ផ្លែឈើ៖​ ព្រីង ជាផ្លែឈើសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀត ដូចជា កាល់ស្យូម ជាតិ​ដែក ជាតិ​ប៉ូ​តា​ស្យូ​ម ជាតិ​សូ​ដ្យូ​ម និង​ជាតិ​ផូស្វ័រ រួមទាំងវីតាមីន A ពពួកវីតាមីនបេB (B1, B2, B3, B5 , B6) និងវីតាមីន Cជាដើម។ 

 

វីតាមីន និងសារធាតុរ៉ែជាច្រើននេះហើយ ដែលធ្វើឱ្យផ្លែព្រីងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ 

 

ខាងក្រោមនេះអត្ថប្រយោជន៍ដែលទទួលបានពីផ្លែព្រីង៖

 

-ជំនួយថ្លើម 

-ជួយគ្រប់គ្រង និងបន្ថយជាតិស្ករ ហើយល្អបំផុតចំពោះអ្នកកើតជម្ងឺទឹកនោមផ្អែម 

-សម្រួលដល់ប្រព័ន្ធបេះដូង និងជួយព្យាបាលជម្ងឺគាំងបេះដូង 

-ជួយលាងសម្អាតឈាម 

-បង្កើនកម្លាំង 

-ទទួលទានផ្លែព្រីង ១០០ក្រាម និងទទួលបានជាតិ​ប៉ូ​តា​ស្យូ​ម ៥៥​ មី​ល្លី​ក្រាម។ ជាតិប៉ូតាស្យូមនេះ និងស្រួលដល់ជម្ងឺ​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ 

-ជួយការពារជម្ងឺក្រិនសរសៃឈាមប្រសិនបើយើងញ៉ាំព្រីងទៀងទាត់ 

- យកគ្រាប់ព្រី​ងចំនួន ​៥ ​ក្រាប់​​ទៅ​ស្ងោរ ​ឬកិន​ឱ្យ​ម៉ដ្ឋ​ក៏​បាន​ ឆុង​ជាមួយ​ទឹក​​ក្តៅ​ចំណុះ​ ១៥ ​មីលីលីត្រ ផឹកមួយថ្ងៃ​ ​៣ ​ដង ព្យាបាលជម្ងឺប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម

- ​ស្ងោរ​សំបក​ដើម​ព្រីង ជួយ​ព្យាបាល​ជម្ងឺរាក​មួល រាករូស ទល់លាមក និង​ដំបៅ​ក្រពះ។ ជាមួយគ្នានេះដែរ ​សំបក​ដើម​ព្រីង​មាន​ផ្ទុក​សារជាតិ​តានី​ន ​១៩% និង​អាស៊ីត garlic ១,៦៧ % មានប្រសិទ្ធភាពប្រឆាំង​វីរុស បាក់​តេរី និង​ប៉ារ៉ាស៊ីត និងការពារតម្រងនោម។ ទោះជា​យ៉ាងណា​ក្តី ការ​ទទួលទានសំបកដើមព្រីង​ក្នុង​បរិមាណ​ច្រើនលើសលុប​អាចបណ្ដាល​ពុល។

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក