(+855) 11 909 020 / 69 909 011

ល្ហុង ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

សុខភាព៖ ល្ហុងជាផ្លែឈើ សម្បូរជាតិសរសៃ វីតាមីន A C រួមទាំងផ្ទុកនូវអង់ស៊ីម Papain ជួយកម្ចាត់កោសិកាងាប់ មានកម្រិតជាតិស្ករទាប រួមទាំងផ្ទុកនូវសារធាតុជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពសម្រាប់អ្នកទទួលទាន។  

 

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែល្ហុង៖ 

 

- បន្ថយស្នាមនៅលើផ្ទៃមុខ ដោយគ្រាន់តែចិតល្ហុងជាចំណិតៗ រួចបិតលើមុខទុកចោលកន្លះម៉ោង លាងសម្អាតជាការស្រេច

- ផ្ដល់សំណើម និងជម្រុញឱ្យកោសិកាស្បែកលូតលាស់ ប្រឆាំងភាពចាស់ ធ្វើឱ្យសម្រស់របស់អ្នកនៅក្មេងជាងវ័យបានយូរ 

- ញ៉ាំផ្លែល្ហុងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលក្នុងឈាម និងផ្ទុកអង់ស៊ីមជួយការពារអុកស៊ីតកម្ម​កូឡេស្តេរ៉ុល​​កុំ​ឲ្យ​ត្រឡប់​មក​វិញ​ និង​អាច​ជួយ​ការពារ​ការ​គាំង​បេះដូង។ 

- ចំពោះស្រ្តីមករដូវ អាចញ៉ាំផ្លែល្ហុងបានព្រោះវា​​ជួយកាត់បន្ថយលំហូរ​ឈាម​​រដូវ

- បង្កើនកម្លាំងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជម្ងឺនានា ជាពិសេសជម្ងឺឆ្លង

- ល្ហុងផ្ទុកសារធាតុប្រឆាំងការរលាក ដូច្នេះ ញ៉ាំផ្លែល្ហុង ជួយទប់ស្កាត់បញ្ហារលាកសន្លាក់ 

- ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចូលចិត្តប្រើម៉ាស់បិតមុខ គួរតែជ្រើសរើសម៉ាស់បិតមុខផ្សំពីផ្លែល្ហុង និងទឹកឃ្មុំ ព្រោះវាមានគុណភាពខ្លាំងចំពោះសុខភាពស្បែកមុខ ដូចជា បន្ថយស្នាម បង្កើនភាពភ្លឺថ្លា បន្ថយស្នាមជ្រីវជ្រួញ និងជម្រុញឱ្យកោសិកាលូតលាស់ល្អ និងក្មេងជាងវ័យ។ 

 

សូមបញ្ជាក់ថា ថ្វីត្បិតតែផ្លែល្ហុងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងមែន តែចំពោះលោកអ្នកដែលមានបញ្ហាដូចជា ស្ថិតក្នុងស្ថានភាពប្រតិកម្មអាឡែរស៊ីជាមួយនឹងជ័ររបស់ល្ហុង ស្ត្រីមានផ្ទៃពោះនិងបំបៅដោះ ជំងឺ Carotenemia ជំងឺផ្លូវដង្ហើម និងគ្រួសតម្រងនោម មិនគួរទទួលទានល្ហុងឡើយ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក