(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ដែលអ្នកទទួលបានពីការញ៉ាំផ្លែមៀន

សុខភាព៖ មៀន ជាផ្លែឈើផ្ទុកដោយសារជាតិដែក កាល់ស្យូម ផូស្វ័រ កាបូន​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ខា្ល​ញ់ និង​ពពួក​វីតាមីន A, C, B2, B2 និង​នី​យ៉ា​ស៊ី​ន​។ 

 

សារជាតិវីតាមីន និងរ៉ែដែលមានក្នុងផ្លែមានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖ 

 

- ញ៉ាំផ្លែមៀន ជួយបង្កើនថាមពលខួរក្បាលទប់ទល់នឹងសកម្មភាពក្នុងមួយថ្ងៃៗ 

- ក្នុងករណីឈឺក្បាល ឬវិលមុខ អាចយកសាច់ផ្លែមៀនដែលហាលក្រៀម ដាក់ដាំទឹកផឹកបាន

- ជួយទប់ស្កាតបញ្ហាភ្នែកម្ញូប និងជួយឱ្យភ្នែកភ្លឺច្បាស់ល្អ 

- ដោះស្រាយបញ្ហាគេងមិនលក់របស់លោកអ្នក 

- ធ្វើឱ្យដំណើរការឈាមទៅកាន់បេះដូងស្រួល 

- ចំពោះចិត្តសាស្រ្ត ការទទួលទានផ្លែមៀនគឺជួយជម្រុញឱ្យចិត្តស្ងប់ 

- ពង្រឹងសុខភាពបេះដូង និង​ចិញ្ចឹម​ឈាមបានល្អ ​

 

បន្ថែមពីលើនេះដែរ មៀនពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាត្រូវបានគេយកទៅប្រើផ្សំជាថ្នាំកែរោគ ឈឺក្រពះ សម្រាន្ត​មិន​លក់ ខូច​សតិ និង​មានទឹក​ដក់​ក្នុង​ភ្នែក​៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក