សុខភាព៖ មៀន ជាផ្លែឈើផ្ទុកដោយសារជាតិដែក កាល់ស្យូម ផូស្វ័រ កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ខា្លញ់ និងពពួកវីតាមីន A, C, B2, B2 និងនីយ៉ាស៊ីន។
សារជាតិវីតាមីន និងរ៉ែដែលមានក្នុងផ្លែមានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖
- ញ៉ាំផ្លែមៀន ជួយបង្កើនថាមពលខួរក្បាលទប់ទល់នឹងសកម្មភាពក្នុងមួយថ្ងៃៗ
- ក្នុងករណីឈឺក្បាល ឬវិលមុខ អាចយកសាច់ផ្លែមៀនដែលហាលក្រៀម ដាក់ដាំទឹកផឹកបាន
- ជួយទប់ស្កាតបញ្ហាភ្នែកម្ញូប និងជួយឱ្យភ្នែកភ្លឺច្បាស់ល្អ
- ដោះស្រាយបញ្ហាគេងមិនលក់របស់លោកអ្នក
- ធ្វើឱ្យដំណើរការឈាមទៅកាន់បេះដូងស្រួល
- ចំពោះចិត្តសាស្រ្ត ការទទួលទានផ្លែមៀនគឺជួយជម្រុញឱ្យចិត្តស្ងប់
- ពង្រឹងសុខភាពបេះដូង និងចិញ្ចឹមឈាមបានល្អ
បន្ថែមពីលើនេះដែរ មៀនពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាត្រូវបានគេយកទៅប្រើផ្សំជាថ្នាំកែរោគ ឈឺក្រពះ សម្រាន្តមិនលក់ ខូចសតិ និងមានទឹកដក់ក្នុងភ្នែក៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក