សុខភាព៖ យើងបានដឹងស្រាប់ហើយថា វីតាមីន E និងប្រទាលកន្ទុយក្រពើ សុទ្ធតែជាប្រភពនៃសម្រស់របស់យើងគ្រប់គ្នា។
ដូច្នេះ តើមានអ្វីប្លែកខ្លះនៅពេលដែលយើងយក វីតាមីន E និងប្រទាលកន្ទុយក្រពើ លាយបញ្ចូលគ្នា រួចយកមកលុបលាងនៅលើផ្ទៃមុខ។
គ្រឿងផ្សំ៖
- ថ្នាំវីតាមីន E ហៅថា Evion 400 ដែលមានលក់នៅតាមឱសថស្ថាននានា
- ទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- ច្របាច់វីតាមីន E មួយកូនបំពង់ លាយជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ៗ
វិធីប្រើ៖
- លាងមុខឱ្យស្អាត រួចយកទឹកវីតាមីន និងប្រទាលកន្ទុយក្រពើដែលលាយគ្នារួចហើយនោះ មកលាបលើមុខទុកចោល ១៥ នាទី សឹមលាងជាមួយទឹកស្អាតចេញជាការស្រេច។
- សូមអនុវត្ត ៣ ឬ ៤ ដងក្នុង ១ សប្តាហ៍ លោកអ្នកនឹងឃើញថា ផ្ទៃមុខរបស់លោកអ្នកនឹងស្រស់ស្អាត ទន់រលោងខុសពីធម្មតា៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក