(+855) 11 909 020 / 69 909 011

វីតាមីន E និងទឹកប្រទាលកន្ទុយក្រពើជួយឱ្យផ្ទៃមុខស្រស់ស្អាត

សុខភាព៖ យើងបានដឹងស្រាប់ហើយថា វីតាមីន E និងប្រទាលកន្ទុយក្រពើ សុទ្ធតែជាប្រភពនៃសម្រស់របស់យើងគ្រប់គ្នា។ 

 

ដូច្នេះ តើមានអ្វីប្លែកខ្លះនៅពេលដែលយើងយក វីតាមីន E និងប្រទាលកន្ទុយក្រពើ លាយបញ្ចូលគ្នា រួចយកមកលុបលាងនៅលើផ្ទៃមុខ។ 

 

គ្រឿងផ្សំ៖

- ថ្នាំវីតាមីន E ហៅថា Evion 400 ដែលមានលក់នៅតាមឱសថស្ថាននានា

- ទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ស្លាបព្រាកាហ្វេ​

 

វិធីធ្វើ៖ 

- ច្របាច់វីតាមីន E មួយកូនបំពង់ លាយជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ៗ

 

វិធីប្រើ៖

- លាងមុខឱ្យស្អាត រួចយកទឹកវីតាមីន និងប្រទាលកន្ទុយក្រពើដែលលាយគ្នារួចហើយនោះ មកលាបលើមុខទុកចោល ១៥ នាទី សឹមលាងជាមួយទឹកស្អាតចេញជាការស្រេច។ 

- សូមអនុវត្ត ៣ ឬ ៤ ដងក្នុង ១ សប្តាហ៍ លោកអ្នកនឹងឃើញថា ផ្ទៃមុខរបស់លោកអ្នកនឹងស្រស់ស្អាត ទន់រលោងខុសពីធម្មតា៕

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក