សុខភាព៖ ដើម្បីកម្ចាត់អង្គែលើស្បែកក្បាល លោកអ្នកអាចអនុវត្តវិធីខាងក្រោមនេះបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំក្រោមនេះ។
គ្រឿងផ្សំ៖
- ប្រេងអូលីវ ២ ស្លាបព្រាបាយ
- យ៉ាអួ ២ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ជែលប្រទាលកន្ទុយក្រពើស្រស់ៗ ២ ទៅ ៣ ស្លាបព្រាបាយ
វិធី៖
- យកគ្រឿងផ្សំទាំងអស់ដាក់បញ្ចូលគ្នា លាយឱ្យសព្វ រួចយកមកកក់ថ្នមៗនៅលើសក់រយៈពេល ១០ ទៅ ១៥ នាទី
- បន្ទាប់មកទុកចោលកន្លះម៉ោង (៣០ នាទី) សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតជាការស្រេច
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក