(+855) 11 909 020 / 69 909 011

កម្ចាត់អង្គែលើស្បែកក្បាលរបស់លោកអ្នកជាមួយប្រទាលកន្ទុយក្រពើ

សុខភាព៖ ដើម្បីកម្ចាត់អង្គែលើស្បែកក្បាល លោកអ្នកអាចអនុវត្តវិធីខាងក្រោមនេះបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំក្រោមនេះ។ 

 

គ្រឿងផ្សំ៖ 

- ប្រេងអូលីវ ២ ស្លាបព្រាបាយ

- យ៉ាអួ ២ ស្លាបព្រាបាយ

- ទឹកឃ្មុំ ១ ស្លាបព្រាបាយ

- ជែលប្រទាលកន្ទុយក្រពើស្រស់ៗ ២ ទៅ ៣ ស្លាបព្រាបាយ 

វិធី៖ 

- យកគ្រឿងផ្សំទាំងអស់ដាក់បញ្ចូលគ្នា លាយឱ្យសព្វ រួចយកមកកក់ថ្នមៗនៅលើសក់រយៈពេល ១០ ទៅ ១៥ នាទី 

- បន្ទាប់មកទុកចោលកន្លះម៉ោង (៣០ នាទី) សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតជាការស្រេច 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក