សុខភាព៖ បញ្ហាខ្សោះទឹកមាត់ ខ្វះជាតិទឹក ដែលបណ្ដាលមកពីបញ្ហាផ្សេងៗ អាចបង្កឱ្យមាត់ស្ងួត។
បញ្ហាមាត់ស្ងួតនៅពេលយប់ពិតជាពិបាកទ្រាំណាស់ តែសូមកុំបារម្ភព្រោះមានវិធីសាស្រ្តងាយៗ ៣ យ៉ាង ដែលជួយដោះស្រាយបញ្ហានេះ។
១. ផឹកទឹកក្រូចឆ្មារសម្បកលឿងបាន ព្រោះវាមិនត្រឹមតែ ជួយបង្កើនដល់ការផលិតទឹកមាត់ ជួយសម្អាតមាត់ និងកម្ចាត់ក្លិនមាត់ និងដង្ហើមមិនល្អចេញ។
២. ទំពារខ្ញីមួយដុំតូចល្មមយឺតៗ ក៏អាចជួយកាត់បន្ថយមាត់ស្ងួតផងដែរ។
៣. យកសំឡីជូតលើសាច់ប្រទាលកន្ទុយក្រពើ រួចយកមកលាបលើបបូរមាត់ ទុកចោលមួយសន្ទុះ ១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញជាការស្រេច។ សូមអនុវត្តវិធីសាស្រ្តបែបបុរាណនេះ ឱ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ប្រើក្រមួន ឬវ៉ាសាលីន យកមកលាបលើបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេង។
៥. បង្កើនជាតិទឹកក្នុងខ្លួន និងកុំឧស្សាហ៍ប្រើអណ្ដាតលិឍបបូរមាត់។
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក