(+855) 11 909 020 / 69 909 011

៥ យ៉ាងដើម្បីបំបាត់អាការបបូរមាត់ស្ងួត

សុខភាព៖ បញ្ហាខ្សោះទឹកមាត់ ខ្វះជាតិទឹក ដែលបណ្ដាលមកពីបញ្ហាផ្សេងៗ អាចបង្កឱ្យមាត់ស្ងួត។  

 

បញ្ហាមាត់ស្ងួតនៅពេលយប់ពិតជាពិបាកទ្រាំណាស់ តែសូមកុំបារម្ភព្រោះមានវិធីសាស្រ្តងាយៗ ៣ យ៉ាង ដែលជួយដោះស្រាយបញ្ហានេះ។ 

 

១. ផឹកទឹកក្រូចឆ្មារសម្បកលឿងបាន ព្រោះវាមិនត្រឹមតែ ជួយបង្កើនដល់ការផលិតទឹកមាត់ ជួយសម្អាតមាត់ និងកម្ចាត់ក្លិនមាត់ និងដង្ហើមមិនល្អចេញ។ 

២. ទំពារខ្ញីមួយដុំតូចល្មមយឺតៗ ក៏អាចជួយកាត់បន្ថយមាត់ស្ងួតផងដែរ។  

៣. យកសំឡីជូតលើសាច់ប្រទាលកន្ទុយក្រពើ រួចយកមកលាបលើបបូរមាត់ ទុកចោលមួយសន្ទុះ ១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញជាការស្រេច។​ សូមអនុវត្តវិធីសាស្រ្តបែបបុរាណនេះ ឱ្យបាន ២ ទៅ ៣​ដងក្នុងមួយថ្ងៃ។ 

៤. ប្រើក្រមួន​​ ឬវ៉ាសាលីន យកមកលាបលើបបូរមាត់ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង។ 

៥. បង្កើនជាតិទឹកក្នុងខ្លួន និងកុំឧស្សាហ៍ប្រើអណ្ដាតលិឍបបូរមាត់។ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក