សុខភាព៖ ការណែនាំបានបង្ហាញថា ប៉េងប៉ោះ មិនត្រឹមតែជាបន្លែដែលមានអត្ថប្រយោជន៍ចំពោះសុខភាពនោះទេ ថែមទាំងជួយកម្ចាត់មុននៅលើផ្ទៃមុខរបស់យើងតាមបែបធម្មជាតិទៀតផង។
វិធីងាយបំផុត ដែលយកផ្លែប៉េងប៉ោះមកព្យាបាលជម្ងឺមុននៅលើមុខគឺ លោកអ្នកគ្រាន់តែយកផ្លែប៉េងប៉ោះយកមកចិតជាបន្ទះៗ បន្ទាប់មកយកមកជូតលើផ្ទៃមុខថ្នមៗត្រង់កន្លែងដែលមានមុន មួយសន្ទុះក្រោយមកលាងមុខចេញជាការស្រេច។
វិធីនេះ មិនត្រឹមតែជួយព្យាបាលជម្ងឺមុននោះទេ សូម្បីតែស្នាមមុនចាស់ៗក៏កាត់បន្ថយនៅលើផ្ទៃមុខផងដែរ។ ជាមួយគ្នានេះប៉េងប៉ោះ ផ្ទុកវីតាមីនA, C, E និងB6 ដែលជួយបើករន្ធញើស ដើម្បីឱ្យស្បែកទទួលយកសារធាតុចិញ្ចឹមពីប៉េងប៉ោះ ទៅចិញ្ចឹមស្បែកផ្ទៃមុខបានយ៉ាងល្អផងដែរ៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក