(+855) 11 909 020 / 69 909 011

វិធីងាយបំផុត យកប៉េងប៉ោះជូតផ្ទៃមុខ ជួយកម្ចាត់មុន និងស្នាមមុនចាស់ៗ

សុខភាព៖ ការណែនាំបានបង្ហាញថា ប៉េងប៉ោះ មិនត្រឹមតែជាបន្លែដែលមានអត្ថប្រយោជន៍ចំពោះសុខភាពនោះទេ ថែមទាំងជួយកម្ចាត់មុននៅលើផ្ទៃមុខរបស់យើងតាមបែបធម្មជាតិទៀតផង។ 

 

វិធីងាយបំផុត ដែលយកផ្លែប៉េងប៉ោះមកព្យាបាលជម្ងឺមុននៅលើមុខគឺ លោកអ្នកគ្រាន់តែយកផ្លែ​ប៉េងប៉ោះ​យកមក​ចិត​ជា​បន្ទះៗ បន្ទាប់មក​យកមក​ជូត​លើ​ផ្ទៃមុខ​​ថ្នមៗត្រង់​កន្លែង​ដែលមាន​មុន មួយសន្ទុះក្រោយមកលាងមុខចេញជាការស្រេច។ 

 

វិធីនេះ មិនត្រឹមតែជួយព្យាបាលជម្ងឺមុននោះទេ សូម្បីតែស្នាមមុនចាស់ៗក៏កាត់បន្ថយនៅលើផ្ទៃមុខផងដែរ។ ជាមួយគ្នានេះប៉េងប៉ោះ ផ្ទុកវីតាមីនA, C, E និង​B6​ ដែលជួយបើករន្ធញើស​ ដើម្បីឱ្យស្បែកទទួលយកសារធាតុចិញ្ចឹមពីប៉េងប៉ោះ ទៅចិញ្ចឹមស្បែកផ្ទៃមុខបានយ៉ាងល្អផងដែរ៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក