(+855) 11 909 020 / 69 909 011

វិធីងាយៗផ្សំគ្រឿងតែម្ដង ប្រើបានទាំងសក់ និងស្បែក

ប្រទាលកន្ទុយក្រពើ និង ក្រូចឆ្មារ ពិតជាដើរតួនាទីយ៉ាងសំខាន់  ក្នុងការថែរក្សាសម្រស់ផ្នែកស្បែកមុខ និងសក់ ឱ្យមានភាពស្រស់ស្អាត និងមានសុខភាពល្អតាមបែបធម្មជាតិ។

 

ដោយសារតែមូលហេតុនេះហើយ ទើបមានការណែនាំឱ្យយកវត្ថុធាតុដើមទាំងពីរនេះ លាយផ្សំបញ្ចូលគ្នាដើម្បីឱ្យរឹតតែមានប្រសិទ្ធភាពចំពោះស្បែកមុខ និងសក់។ 

 

ខាងក្រោមនេះជាការណែនាំពីរបៀបថែរក្សាសម្រស់ផ្នែកស្បែកមុខ និងសក់ ជាមួយនឹងគ្រឿងផ្សំទាំងពីរខាងលើ។

 

គ្រឿងផ្សំ៖

-ប្រទាលកន្ទុយក្រពើ ២ស្លឹក (មែក)

-ក្រូចឆ្មារ ពាក់កណ្តាល

 

វិធីធ្វើ៖ 

- យកប្រទាលកន្ទុយក្រពើ ២ស្លឹក ចិតយកតែជែលរបស់វា (សាច់ខាងក្នុង) ដាក់ក្នុងចានគោមមួយ 

- បន្ទាប់មកបន្ថែមក្រូចឆ្មារចូល រួចកូរឱ្យសព្វ ឬក្រឡុកក្នុងម៉ាស៊ីក្រឡុកឱ្យសព្វជាការស្រេច។

 

វិធីប្រើ៖ 

សក់- យកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកលាបលើសក់ទុលចោល ២០ នាទី រួចលាងសម្អាតចេញជាការស្រេច។ 

ស្បែក- យកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកលាបលើស្បែកមុខ និង ក ទុលចោល ១៥ នាទី រួចលាងសម្អាតចេញជាការស្រេច។

 

សូមបញ្ជាក់ថា លោកអ្នកគួរតែសាកល្បងអនុវត្តវិធីសាស្រ្តនេះ ដើម្បីទទួលបានសក់ និងស្បែក ស្រស់ស្អាត់គួរជាទីគាប់ចិត្ត៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក