ប្រទាលកន្ទុយក្រពើ និង ក្រូចឆ្មារ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសម្រស់ផ្នែកស្បែកមុខ និងសក់ ឱ្យមានភាពស្រស់ស្អាត និងមានសុខភាពល្អតាមបែបធម្មជាតិ។
ដោយសារតែមូលហេតុនេះហើយ ទើបមានការណែនាំឱ្យយកវត្ថុធាតុដើមទាំងពីរនេះ លាយផ្សំបញ្ចូលគ្នាដើម្បីឱ្យរឹតតែមានប្រសិទ្ធភាពចំពោះស្បែកមុខ និងសក់។
ខាងក្រោមនេះជាការណែនាំពីរបៀបថែរក្សាសម្រស់ផ្នែកស្បែកមុខ និងសក់ ជាមួយនឹងគ្រឿងផ្សំទាំងពីរខាងលើ។
គ្រឿងផ្សំ៖
-ប្រទាលកន្ទុយក្រពើ ២ស្លឹក (មែក)
-ក្រូចឆ្មារ ពាក់កណ្តាល
វិធីធ្វើ៖
- យកប្រទាលកន្ទុយក្រពើ ២ស្លឹក ចិតយកតែជែលរបស់វា (សាច់ខាងក្នុង) ដាក់ក្នុងចានគោមមួយ
- បន្ទាប់មកបន្ថែមក្រូចឆ្មារចូល រួចកូរឱ្យសព្វ ឬក្រឡុកក្នុងម៉ាស៊ីក្រឡុកឱ្យសព្វជាការស្រេច។
វិធីប្រើ៖
សក់- យកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកលាបលើសក់ទុលចោល ២០ នាទី រួចលាងសម្អាតចេញជាការស្រេច។
ស្បែក- យកគ្រឿងផ្សំដែលផ្សំបានហើយនោះ មកលាបលើស្បែកមុខ និង ក ទុលចោល ១៥ នាទី រួចលាងសម្អាតចេញជាការស្រេច។
សូមបញ្ជាក់ថា លោកអ្នកគួរតែសាកល្បងអនុវត្តវិធីសាស្រ្តនេះ ដើម្បីទទួលបានសក់ និងស្បែក ស្រស់ស្អាត់គួរជាទីគាប់ចិត្ត៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក