(+855) 11 909 020 / 69 909 011

លាងដៃមុនញ៉ាំអាហារជារឿងងាយស្រួល ហើយជួយបង្ការជម្ងឺមួយចំនួន

ជាការពិតណាស់ ការលាងដៃមុនញ៉ាំអាហារគឺជារឿងងាយស្រួលធ្វើ ហើយអ្វីដែលពិសេសនោះ គឺជួយបង្ការជម្ងឺមួយចំនួនពីការឆ្លងចំណីអាហារ តាមរយៈការកាន់ ឬចាប់ចំណីអាហារដោយដៃផ្ទាល់។ 

 

ខាងក្រោមនេះជាហេតុផលដែលអ្នកគួរលាងដៃមុនញ៉ាំអាហារ៖  

 

- ទប់ស្កាត់ការឆ្លងមេរោគចូលទៅក្នុងបំពង់ក 

- បង្ការជម្ងឺរាករូស 

- បង្ការជម្ងឺរលាកថ្លើមប្រភេទ B ឬជម្ងឺខាន់លឿង

- បង្ការអាការពុលអាហារ

- បង្ការជម្ងឺទាក់ទងនឹងផ្លូវដង្ហើម  

 

សូមបញ្ជាក់ថា រាល់ពេលលាងដៃជាមួយនឹងសាប៊ូ សូមត្រដុសដៃរបស់លោកអ្នកឱ្យខ្លាំងៗ​និងសព្វ​កន្លែង​ដូច​ជា ខ្នង​ដៃ ក​ដៃ ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃ រយៈពេល ១០ ទៅ ១៥ វិនាទី ដើម្បីឱ្យប្រាកដថាមេរោគត្រូវបានកម្ចាត់ចោលទាំងស្រុង។ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក