ជាការពិតណាស់ ការលាងដៃមុនញ៉ាំអាហារគឺជារឿងងាយស្រួលធ្វើ ហើយអ្វីដែលពិសេសនោះ គឺជួយបង្ការជម្ងឺមួយចំនួនពីការឆ្លងចំណីអាហារ តាមរយៈការកាន់ ឬចាប់ចំណីអាហារដោយដៃផ្ទាល់។
ខាងក្រោមនេះជាហេតុផលដែលអ្នកគួរលាងដៃមុនញ៉ាំអាហារ៖
- ទប់ស្កាត់ការឆ្លងមេរោគចូលទៅក្នុងបំពង់ក
- បង្ការជម្ងឺរាករូស
- បង្ការជម្ងឺរលាកថ្លើមប្រភេទ B ឬជម្ងឺខាន់លឿង
- បង្ការអាការពុលអាហារ
- បង្ការជម្ងឺទាក់ទងនឹងផ្លូវដង្ហើម
សូមបញ្ជាក់ថា រាល់ពេលលាងដៃជាមួយនឹងសាប៊ូ សូមត្រដុសដៃរបស់លោកអ្នកឱ្យខ្លាំងៗនិងសព្វកន្លែងដូចជា ខ្នងដៃ កដៃ ចន្លោះម្រាមដៃ និងក្រចកដៃ រយៈពេល ១០ ទៅ ១៥ វិនាទី ដើម្បីឱ្យប្រាកដថាមេរោគត្រូវបានកម្ចាត់ចោលទាំងស្រុង។
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក