សុខភាពៈ ការណែនាំបានបង្ហាញថា ជាតិអន្ធិលៗនៃប្រទាលកន្ទុយក្រពើ ជួយគ្រប់គ្រងជាតិស្ករ សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម ហើយចំពោះមនុស្សដែលមិនកើតជម្ងឺទឹកនោមផ្អែម ក៏អាចពិសាបានដែរដើម្បីគ្រប់គ្រងជាតិស្ករដូចគ្នា។ សូមធ្វើតាមការណែនាំខាងក្រោមនេះ។
គ្រឿងផ្សំៈ
- កាត់ស្លឹកប្រទាលកន្ទុយក្រពើ ច្របាច់យកតែជាតិអន្ធិលៗនៃប្រទាលកន្ទុយក្រពើ មិនមែនសាច់ប្រទាលកន្ទុយក្រពើនោះទេ សូមកុំច្រឡំ
- ម្សៅរមៀត
- គ្រឿងផ្សំទាំងពីរមុខនេះ ត្រូវមានបរិមាណស្មើគ្នា
វិធីធ្វើៈ
- យកគ្រឿងផ្សំទាំងពីរលាយចូលគ្នា ឱ្យក្លាយជាល្បាយខាប់
វិធីប្រើៈ
- ញ៉ាំល្បាយខាប់នេះ រាល់ថ្ងៃមុនពេលទទួលទានអាហារ។ ព្រោះពេលញ៉ាំអាហារ ជាតិស្ករអាចកើត ដូច្នេះ ល្បាយខាប់នេះ ជួយបន្សាប និងគ្រប់គ្រងជាតិស្ករក្នុងខ្លួន។
សូមបញ្ជាក់ថាៈ ពេលផ្សំរូបមន្តនេះ លោកអ្នកធ្វើតែល្មមៗបានហើយ មិនចាំបាច់ច្រើនពេកនោះទេ។
- កែសម្រួលៈ សុខក្រម- SokhaKrom
- ដកស្រង់ពីៈ សុខភាព និងសម្រស់