(+855) 11 909 020 / 69 909 011

ជាតិអន្ធិលៗប្រទាលកន្ទុយក្រពើ និងម្សៅរមៀត ជួយគ្រប់គ្រងជាតិស្ករ

សុខភាពៈ ការណែនាំបានបង្ហាញថា ជាតិអន្ធិលៗនៃប្រទាលកន្ទុយក្រពើ ជួយគ្រប់គ្រងជាតិស្ករ សម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម  ហើយចំពោះមនុស្សដែលមិនកើតជម្ងឺទឹកនោមផ្អែម ក៏អាចពិសាបានដែរដើម្បីគ្រប់គ្រងជាតិស្ករដូចគ្នា។ សូមធ្វើតាមការណែនាំខាងក្រោមនេះ។ 

 

គ្រឿងផ្សំៈ

 

- កាត់ស្លឹកប្រទាលកន្ទុយក្រពើ ច្របាច់យកតែជាតិអន្ធិលៗនៃប្រទាលកន្ទុយក្រពើ មិនមែនសាច់ប្រទាលកន្ទុយក្រពើនោះទេ សូមកុំច្រឡំ

 

- ម្សៅរមៀត 

- គ្រឿងផ្សំទាំងពីរមុខនេះ ត្រូវមានបរិមាណស្មើគ្នា

 

វិធីធ្វើៈ

- យកគ្រឿងផ្សំទាំងពីរលាយចូលគ្នា ឱ្យក្លាយជាល្បាយខាប់

 

វិធីប្រើៈ

- ញ៉ាំល្បាយខាប់នេះ រាល់ថ្ងៃមុនពេលទទួលទានអាហារ។ ព្រោះពេលញ៉ាំអាហារ ជាតិស្ករអាចកើត ដូច្នេះ ល្បាយខាប់នេះ ជួយបន្សាប និងគ្រប់គ្រងជាតិស្ករក្នុងខ្លួន។ 

 

សូមបញ្ជាក់ថាៈ ពេលផ្សំរូបមន្តនេះ លោកអ្នកធ្វើតែល្មមៗបានហើយ មិនចាំបាច់ច្រើនពេកនោះទេ។  

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងសម្រស់