សុខភាព៖ សម្រាប់លោកអ្នកដែលចង់ដុតខ្លាញ់ក្បាលពោះឱ្យស្រកលឿន នឹងមិនប៉ះពាល់សុខភាព គួរតែទទួលទានភេសជ្ជៈផ្សំពីគល់ស្លឹកគ្រៃ ទឹកឃ្មុំ និងក្រូចឆ្មារ។
សូមអានការណែនាំដូចខាងក្រោម ដើម្បីធ្វើភេជ្ជៈកម្ចាត់ខ្លាញ់ក្បាលពោះខាងលើ៖
+គ្រឿងផ្សំ
- ស្លឹកគ្រៃ ១ដើម
- ក្រូចឆ្មា ១-២ផ្លែ
- ទឹកឃ្មុំសុទ្ធ ១ស្លាបព្រាបាយ
- ទឹកសុទ្ធ ៥០០ មល
- តែ ១ កញ្ចប់តូច (បើមាន)
+របៀបធ្វើ
ដំបូងយកស្លឹកគ្រៃមកវ៉ៃឱ្យកំប៉ិត ឬញី ដាក់ក្នុងទឹកចំណុះ៥០០មល ដាក់ដាំឱ្យពុះរយៈពេល ១០នាទី សឹមដាក់ចុះពីចង្រ្កាន រួចដាក់តែកញ្ចប់ចូល។ រងចាំទឹកត្រជាក់សឹមបង់ទឹកក្រូចឆ្មារ និងទឹកឃ្មុំកូរលាយគ្នាឱ្យសព្វ។
សូមពិសារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារពេលព្រឹក ឬផឹកពេញមួយថ្ងៃជំនួសទឹកសាបធម្មតាក៏បានដែរ។
សូមបញ្ជាក់ថា៖ ពិសាភេសជ្ជៈខាងលើនេះ នឹងជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះរបស់លោកអ្នក បន្ថែមពីលើការហាត់ប្រាណ។ តែយ៉ាងណាត្រូវដឹងថា ចំពោះលោកអ្នកដែលកើតជម្ងឺដំបៅក្រពះ សូមកុំពិសាទឹកភេជ្ជៈនេះឱ្យសោះ៕
- កែសម្រួល៖ សុខក្រម-Sokhakrom
- ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក