(+855) 11 909 020 / 69 909 011

ភេសជ្ជៈជួយកម្ចាត់ខ្លាញ់ក្បាលពោះកាន់តែខ្លាំងបន្ថែមពីលើការហាត់ប្រាណ

សុខភាព៖ សម្រាប់លោកអ្នកដែលចង់ដុតខ្លាញ់ក្បាលពោះឱ្យស្រកលឿន នឹងមិនប៉ះពាល់សុខភាព គួរតែទទួលទានភេសជ្ជៈផ្សំពីគល់ស្លឹកគ្រៃ ទឹកឃ្មុំ និងក្រូចឆ្មារ។

 

សូមអានការណែនាំដូចខាងក្រោម ដើម្បីធ្វើភេជ្ជៈកម្ចាត់ខ្លាញ់ក្បាលពោះខាងលើ៖ 

 

+គ្រឿងផ្សំ 

 

- ​ស្លឹកគ្រៃ​ ១​ដើម​ ​

- ក្រូចឆ្មា​ ១-២​ផ្លែ​ ​

- ទឹកឃ្មុំ​សុទ្ធ​ ១​ស្លាបព្រា​បាយ​ ​

- ទឹក​សុទ្ធ​ ៥០០ ​មល

​- តែ​ ១ ​កញ្ចប់​តូច​ (​បើ​មាន​)

+របៀបធ្វើ

 

ដំបូងយកស្លឹកគ្រៃមកវ៉ៃឱ្យកំប៉ិត ឬញី ដាក់ក្នុងទឹកចំណុះ៥០០​មល ដាក់ដាំឱ្យពុះរយៈពេល ១០នាទី សឹមដាក់ចុះពីចង្រ្កាន រួចដាក់តែកញ្ចប់ចូល។ រងចាំទឹកត្រជាក់សឹមបង់ទឹកក្រូចឆ្មារ និងទឹកឃ្មុំកូរលាយគ្នាឱ្យសព្វ។ 

 

សូមពិសារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារពេលព្រឹក ឬផឹកពេញមួយថ្ងៃជំនួសទឹកសាបធម្មតាក៏បានដែរ។ 

 

សូមបញ្ជាក់ថា៖ ពិសាភេសជ្ជៈខាងលើនេះ នឹងជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះរបស់លោកអ្នក បន្ថែមពីលើការហាត់ប្រាណ។ តែយ៉ាងណាត្រូវដឹងថា ចំពោះលោកអ្នកដែលកើតជម្ងឺដំបៅក្រពះ សូមកុំពិសាទឹកភេជ្ជៈនេះឱ្យសោះ៕ 

 

- កែសម្រួល៖ សុខក្រម-Sokhakrom

- ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក