សុខភាព៖ ម៉ាស់ប៉េងប៉ោះ ជួយធ្វើឱ្យស្បែកមុខសម៉ដ្ឋរលោង កម្ចាត់ស្នាមអុជខ្មៅ និងជួយសម្រួលដល់សរសៃឈាមលើផ្ទៃមុខ។
គ្រឿងផ្សំ៖
- ប៉េងប៉ោះ កាត់ជាបន្ទះ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាយ
វិធីធ្វើ៖
- យកទឹកឃ្មុំ និងស្ករសលាយចូលគ្នា រួចលាបលើបន្ទះប៉េងប៉ោះ រួចយកវាមកត្រដុសញីថ្នមៗលើមុខរយៈពេល ១០ ទៅ ១៥ នាទី រួលាងសម្អាតជាមួយទឹកត្រជាក់វិញជាការស្រេច។
- ដោយឡែកវិធីមួយទៀតវិញ លោកអ្នកអាចយកទឹកក្រូចឆ្មា ២-៣ដំណក់ដាក់ចូលលាយជាមួយទឹកប៉េងប៉ោះ រួចចាក់ចូលក្នុងពុម្ព ហើយយកទៅដាក់បង្កក ឬដាក់ឱ្យកកក្នុងទូរទឹកកក។ រួចឆ្កឹះយក ១ ដុំ មកដុសញីលើផ្ទៃមុខ ១០ នាទីជាការស្រេច។
សូមបញ្ជាក់ថា៖
- កែសម្រួល៖ សុខក្រម - Sokhakrom
- ដកស្រង់ពី៖ សុខភាពក្នុងស្រុក