(+855) 11 909 020 / 69 909 011

វិធីថែរក្សាស្បែកមុខបែបធម្មជាតិដោយប្រើប៉េងប៉ោះ និងទឹកឃ្មុំ

សុខភាព៖ ម៉ាស់ប៉េងប៉ោះ ជួយធ្វើឱ្យស្បែកមុខសម៉ដ្ឋរលោង កម្ចាត់ស្នាមអុជខ្មៅ និងជួយសម្រួលដល់សរសៃឈាមលើផ្ទៃមុខ។ 

 

គ្រឿងផ្សំ៖ 

- ប៉េងប៉ោះ កាត់ជាបន្ទះ 

- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

- ស្ករស ២ស្លាបព្រាយ 

 

វិធីធ្វើ៖ 

- យកទឹកឃ្មុំ និងស្ករសលាយចូលគ្នា រួចលាបលើបន្ទះប៉េងប៉ោះ រួចយកវាមកត្រដុសញីថ្នមៗលើមុខរយៈពេល ១០ ទៅ ​១៥ នាទី រួលាងសម្អាតជាមួយទឹកត្រជាក់វិញជាការស្រេច។ 

 

- ដោយឡែកវិធីមួយទៀតវិញ លោកអ្នកអាចយក​ទឹកក្រូចឆ្មា ២-៣ដំណក់​ដាក់​ចូល​លាយ​ជាមួយ​ទឹក​ប៉េងប៉ោះ រួច​ចាក់​ចូល​ក្នុង​ពុម្ព ហើយយកទៅដាក់​បង្កក ឬដាក់ឱ្យកក​ក្នុង​ទូរទឹកកក​​។ រួចឆ្កឹះយក ១ ដុំ មកដុសញីលើផ្ទៃមុខ ១០ នាទីជាការស្រេច។

 

សូមបញ្ជាក់ថា៖ 

 

- កែសម្រួល៖ សុខក្រម - Sokhakrom

- ដកស្រង់ពី៖ សុខភាពក្នុងស្រុក