សុខភាព៖ ស្ករជាអាហារមានរសជាតិផ្អែម។ ការទទួលទានអាហារដែលមានជាតិផ្អែម គឺធ្វើឱ្យយើងមានកម្លាំង តែយើងនឹងមានអារម្មណ៍ថាហត់ អស់កម្លាំងទៅវិញ បន្ទាប់ពីជាតិស្ករត្រូវបានបញ្ចេញតាមរយៈទឹកនោម។
ជាការពិត ជាតិស្ករដែលយើងទទួលទាន វានឹងស្រូបយកជីវជាតិក្នុងរាងកាយរបស់យើង ហើយបញ្ចេញតាមរយៈទឹកនោម។ កត្តានេះហើយ ដែលធ្វើឱ្យយើងអស់កម្លាំងមួយរំពេច ដោយសារតែជាតិស្ករ និងជីវជាតិក្នុងខ្លួន ត្រូវបានបាត់បង់ព្រមជាមួយគ្នា៕
សូមបញ្ជាក់ថាៈ ជាតិស្ករ គឺជាប្រភេទអាហារដែលពុំសូវមានប្រយោជន៍ចំពោះសុខភាព ផ្ទុយទៅវិញ វាចូលរួមចំណែកបំផ្លាញដល់សារជាតិមួយចំនួន ដែលជួយទ្រទ្រង់កោសិកាក្នុងរាងកាយ ដូចជា ជាតិម៉ាញ៉េស្យូម ជាតិក្រូម និងជាតិវីតាមីនបេ១។ ដូច្នេះលោកអ្នកមិនគួរទទួលទានជាតិស្ករច្រើនពេកទេ ក៏ប៉ុន្តែចំពោះអ្នកជំងឺខ្វះជាតិស្ករ គួរតែទទួលទានជាតិស្ករ តាមការណែនាំរបស់អ្នកជំនាញសុខភាព។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក