(+855) 11 909 020 / 69 909 011

តើហេតុអ្វីបានជាយើងមានកម្លាំង និងអស់កម្លាំងវិញ​ ពេលញ៉ាំជាតិស្ករ?

សុខភាព៖ ស្ករជាអាហារមានរសជាតិផ្អែម។ ការទទួលទានអាហារដែលមានជាតិផ្អែម គឺធ្វើឱ្យយើងមានកម្លាំង តែយើងនឹងមានអារម្មណ៍ថាហត់ អស់កម្លាំងទៅវិញ បន្ទាប់ពីជាតិស្ករត្រូវបានបញ្ចេញតាមរយៈទឹកនោម។ 

 

ជាការពិត ជាតិស្ករដែលយើងទទួលទាន វានឹងស្រូបយកជីវជាតិក្នុងរាងកាយរបស់យើង ហើយ​បញ្ចេញ​តាមរយៈ​ទឹកនោម​។ កត្តានេះហើយ ដែលធ្វើឱ្យយើងអស់កម្លាំងមួយរំពេច ដោយសារតែជាតិស្ករ និងជីវជាតិក្នុងខ្លួន ត្រូវបានបាត់បង់ព្រមជាមួយគ្នា៕

 

សូមបញ្ជាក់ថាៈ ជាតិស្ករ គឺជាប្រភេទអាហារដែលពុំសូវមានប្រយោជន៍ចំពោះសុខភាព ផ្ទុយទៅវិញ វាចូលរួមចំណែកបំផ្លាញដល់សារជាតិមួយចំនួន ដែលជួយទ្រទ្រង់កោសិកាក្នុងរាងកាយ ដូចជា ជាតិ​ម៉ាញ៉េស្យូម ជាតិ​ក្រូម និងជាតិ​វីតាមីន​បេ១។  ដូច្នេះលោកអ្នកមិនគួរទទួលទានជាតិស្ករច្រើនពេកទេ ក៏ប៉ុន្តែចំពោះអ្នកជំងឺខ្វះជាតិស្ករ គួរតែទទួលទានជាតិស្ករ តាមការណែនាំរបស់អ្នកជំនាញសុខភាព។ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក