សុខភាព៖ អាហារដែលផ្ទុកវីតាមីន A B C D E បេតាខារ៉ូទីន និងបៃអូទីន គឺមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពសរសៃសក់ ស្បែក និងក្រចក។
អត្ថប្រយោជន៍ទាំងនោះមានដូចជា បង្កើនជាតិទឹកដល់ស្បែកទប់ទល់បញ្ហាស្បែកស្ងួត ធ្វើឱ្យស្បែកមានសំណើម និងរក្សាសំណើមនោះ។ រួមទាំងធ្វើឱ្យស្បែកតឹងណែន ទន់រលោង ការពារស្បែកមិនឲ្យឆាប់ចាស់និងជ្រីវជ្រួញ, និងជម្រុញឱ្យសក់ដុះថ្មី នឹងលូតលាត់បានល្អ ជួយឲ្យសសៃឈាមរឹងមាំ ព្រមទាំងការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី និងជួយធ្វើឱ្យស្បែក ក្រចក និងជាលិកាលូតលាស់បានល្អថែមទៀតផង។
អាហារដែលសម្បូរវីតាមីនទាំងអស់ខាងលើរួមមាន៖
- វីតាមីន A មាននៅក្នុងស៊ុតក្រហម ទឹកដោះគោ ប័រ និងត្រី (រាងកាយមនុស្សត្រូវការវីតាមីន A ប្រមាណ ០.៨ ទៅ ១.៨ មីលីក្រាម)
- វីតាមីន B មាននៅក្នុងអាហារបន្លែពណ៌បៃតងគ្រប់ប្រភេទ និងផលិតផលសាច់សត្វ (រាងកាយមនុស្សត្រូវការវីតាមីន B ១,៧ទៅ ៣មីលីក្រាម )
- វីតាមីន C មាននៅក្នុងផ្លែឈើរសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរ (រាងកាយមនុស្សត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម)
- វីតាមីនD មាននៅក្នុងអាហារត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង (វីតាមីននេះមាននៅក្នុងពន្លឺព្រះអាទិត្យ បានន័យពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីនD នៅក្នុងស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹងបានទទួលកាល់ស្យូមយ៉ាងគ្រប់គ្រាន់)
- វីតាមីន E មាននៅក្នុងអាហារបន្លែស្រស់ និងប្រេងឆា ឫប្រេងរុក្ខជាតិ
- វីតាមីនបេតាខារ៉ូទីន មាននៅក្នុងបន្លែ និងផ្លែឈើពណ៌បៃតង ពណ៌ទឹកក្រូច និងលឿង ដូចជាឪឡឹក ល្ហុង ល្ពៅ ការ៉ុត ប្រូខូលី ម្ទេស ត្រប់ (រាងកាយមនុស្សត្រូវការវីតាមីន បានបេតា ខារ៉ូទិន ពី ២ទៅ ៤មីលីក្រាម)
ចំណាំ៖ អាហារដែលផ្ទុក និងសម្បូរវីតាមីនទាំង ៧ យ៉ាងនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះស្បែក សរសៃសក់ និងក្រចកនោះទេ ថែមទាំងជួយពង្រឹងដល់ប្រព័ន្ធរាងកាយថែមទៀតផង៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស