(+855) 11 909 020 / 69 909 011

អាហារផ្ទុកវីតាមីន ៧​ យ៉ាង ដែលជួយដល់ សក់ ស្បែក និងក្រចក

សុខភាព៖ អាហារដែលផ្ទុកវីតាមីន A  B  C D  E បេតាខារ៉ូទីន និងបៃអូទីន គឺមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពសរសៃសក់ ស្បែក និងក្រចក។ 

 

អត្ថប្រយោជន៍ទាំងនោះមានដូចជា បង្កើនជាតិទឹកដល់ស្បែកទប់ទល់បញ្ហាស្បែកស្ងួត ធ្វើឱ្យស្បែកមានសំណើម និងរក្សាសំណើមនោះ។ រួមទាំងធ្វើឱ្យស្បែកតឹងណែន ទន់រលោង ការពារស្បែកមិនឲ្យឆាប់ចាស់និងជ្រីវជ្រួញ, និងជម្រុញឱ្យសក់ដុះថ្មី នឹងលូតលាត់បានល្អ ជួយឲ្យសសៃឈាមរឹងមាំ ព្រមទាំងការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី និងជួយធ្វើឱ្យស្បែក ក្រចក និងជាលិកាលូតលាស់បានល្អថែមទៀតផង។   

 

អាហារដែលសម្បូរវីតាមីនទាំងអស់ខាងលើរួមមាន៖

 

- វីតាមីន A មាននៅក្នុងស៊ុតក្រហម ទឹកដោះគោ ប័រ និងត្រី  (រាងកាយមនុស្សត្រូវការវីតាមីន A ប្រមាណ ០.៨ ទៅ ១.៨ មីលីក្រាម) 

 

- វីតាមីន B មាននៅក្នុងអាហារបន្លែពណ៌បៃតងគ្រប់ប្រភេទ និងផលិតផលសាច់សត្វ (រាងកាយមនុស្សត្រូវការវីតាមីន B  ១,៧ទៅ ៣មីលីក្រាម )

 

- វីតាមីន C មាននៅក្នុងផ្លែឈើរសជាតិជូរដូចជាស្វាយ ម្ទេសប្លោក ស្រ្តបើរី ទំពាំងបាយជូរ (រាងកាយមនុស្សត្រូវការវីតាមីន C ប្រមាណ 75 មីលីក្រាម)  

 

- វីតាមីនD មាននៅក្នុងអាហារត្រីសាឌីន ផ្លែប័រ ស៊ុត និងត្រីហេរីង (វីតាមីននេះមាននៅក្នុងពន្លឺព្រះអាទិត្យ បានន័យពន្លឺព្រះអាទិត្យ ជួយបង្កើតវីតាមីនD នៅក្នុងស្បែក និងជួយឲ្យស្បែក ក្រចក និងឆ្អឹងបានទទួលកាល់ស្យូមយ៉ាងគ្រប់គ្រាន់)   

 

- វីតាមីន E មាននៅក្នុងអាហារបន្លែស្រស់ និងប្រេងឆា ឫប្រេងរុក្ខជាតិ 

 

- វីតាមីនបេតាខារ៉ូទីន មាននៅក្នុងបន្លែ និងផ្លែឈើពណ៌បៃតង ពណ៌ទឹកក្រូច និងលឿង ដូចជាឪឡឹក ល្ហុង ល្ពៅ ការ៉ុត ប្រូខូលី ម្ទេស ត្រប់  (រាងកាយមនុស្សត្រូវការវីតាមីន បានបេតា ខារ៉ូទិន ពី ២ទៅ ៤មីលីក្រាម)  

 

ចំណាំ៖ អាហារដែលផ្ទុក និងសម្បូរវីតាមីនទាំង ៧ យ៉ាងនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះស្បែក សរសៃសក់ និងក្រចកនោះទេ ថែមទាំងជួយពង្រឹងដល់ប្រព័ន្ធរាងកាយថែមទៀតផង៕ 

 

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស