(+855) 11 909 020 / 69 909 011

វិធីងាយៗប្រើទឹកខ្មេះផ្លែប៉ោមកម្ចាត់ឬសនៅលើស្បែក

សុខភាព៖ ប្រសិនបើលោកអ្នកកើតឬសនៅលើស្បែក សូមកុំទាន់ទៅព្យាបាលដោយការវះកាត់ដែលត្រូវចំណាយថវិកាច្រើន គួរតែងាកមកព្យាបាលតាមរយៈរូបមន្តធម្មជាតិដោយប្រើទឹកខ្មេះផ្លែប៉ោមវិញ (ភេសជ្ជៈ​ម្យ៉ាងធ្វើពីផ្លែ​ប៉ោម​មាន​រសជាតិ​ជូរដូច​ទឹកខ្មេះ)។ 

 

ខាងក្រោមនេះជាវិធីកម្ចាត់ឬសដោយប្រើទឹកខ្មេះផ្លែប៉ោម៖ 

 

- លាងសម្អាតតំបន់កើតឬសដោយទឹកសាប៊ូ រួចលាងសម្អាតចេញដោយទឹកធម្មតា។ 

- បន្ទាប់មកយកសំឡីកប្បាសមួយដុំតូចទៀត ទៅជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោមរហូតជ្រាបចូលសព្វ រួចយកសំឡីនេះដាក់លើឬសដែលដុះលើស្បែក ទុកចោល ១៥ នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច។

 

សូមអនុវត្តវិធីនេះឱ្យបាន ៣ ដង ក្នុងមួយសប្ដាហ៍ នោះដុំឬសនៅលើស្បែកនឹងប្រែពណ៌ទៅជាខ្មៅស្រអាប់ ហើយចាប់ផ្ដើមគ្រៀមបន្ដិតម្ដងៗរហូតដុំឬសក៏រលាយបាត់ចេញពីស្បែក។

 

ចំណាំ៖ បម្រាមដាច់ខាតគឺយកទឹកខ្មេះប៉ោម ទៅព្យាបាលឬសនៅលើស្បែកត្រង់បរិវេណភ្នែក ឬជុំវិញភ្នែក៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស